ភ្នំពេញ៖ កាលពីពេលថ្មីៗនេះនៅថ្ងៃទី ៨-៩ ខែមិនា ក្នុងខេត្តស្វាយរៀងមានការប្រគំតន្ត្រីបែប រ៉ក រ៉ក ដ៏ធំមហិមាមួយដែលបានរៀបចំដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ស្ថិតនៅទីតាំងវិមានឯករាជ្យ ទីរួមខេត្តស្វាយរៀងបានធ្វើឲ្យគ្រប់ៗគ្នាទទួលបានបទពិសោធន៍ប្លែកអារម្មណ៍ ខុសពីការប្រគំតន្ត្រីដទៃទៀត។

ការប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏ធំមហិមានេះ មានការចូលរួមដោយតារាចម្រៀងល្បីៗជាច្រើនដួងក្រោមការបញ្ចេញក្បាច់រាំតាមបទចម្រៀងជាច្រើនបទធ្វើឲ្យបងប្អូនដែលមកចូលរួមនៅទីតាំងផ្ទាល់យ៉ាងច្រើនកុះករ កាន់តែទទួលបានអារម្មណ៍សប្បាយៗខ្លាំងជាមុន យូរជាងមុន ម្នាក់ៗពោរពេញទៅដោយទឹកមុខញញឹមញញែម ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស បានសម្ដែង Show ប្លែកៗចំនួន៥បទដ៏ចាប់អារម្មណ៍បំផុត ទុកជាកាដូរជូនអ្នកគាំទ្រនៅខេត្តស្វាយរៀងនេះ។ 

គ្រប់បទចម្រៀងរបស់ ទេព បូព្រឹក្ស សុទ្ធតែជាការសម្តែងបញ្ចេញដោយក្បាច់ពិសេសៗទាំងអស់ជាពិសេសគឺបទ «BAB» ទាំងការច្រៀងទាំងការសម្ដែង ពិតជាមិននឹកស្មានដល់មែន ម្នាក់ៗលាន់មាត់ឈរលោតតាមបទចម្រៀង ចោលអារម្មណ៍សម្លឹងមើលក្បាច់រាំយ៉ាងជក់ចិត្ត។ ខេត្ត ស្វាយរៀង ពិតជាមានការគាំទ្រ ទេព បូព្រឹក្ស ច្រើនមែនទែនកុំថាឡើយច្រៀងយប់ជ្រៅ ក៏នៅតែមានអ្នកគាំទ្រឈរចាំទស្សនាមិនលោះឡើយ។

ជាការពិតណាស់ មហាជនជាច្រើន បានធ្វើការកោតសរសើរការប្រគំតន្ត្រីរ៉ក រ៉កដ៏ធំមហិមារបស់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងនេះខ្លាំងណាស់ ជាពិសេសគឺកញ្ញាទេព បូព្រឹក្ស និងក្រុមអ្នករាំរបស់កញ្ញា សឹងតែមិននឹកស្មានដល់ថា ពួកគេអាចបញ្ចេញក្បាច់រាំសាហាវៗដូចច្នេះបានសោះ ហើយមានបងប្អូនយើងនៅស្វាយរៀងជាច្រើនបានស្នើសុំឲ្យភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង បង្កើតកម្មវិធីសប្បាយៗដូចនេះនៅឆ្នាំក្រោយៗទៀតកុំបីខាន។

បើតាមការឲ្យដឹងពីក្រុមហ៊ុន ប៊ូសស្ត្រង ថា”ការប្រគំតន្ត្រីបែបរ៉ក រ៉កដ៏ធំមហិមាប្រចាំឆ្នាំនៅស្វាយរៀងនេះពិតជាមានការគាំទ្រច្រើន មិនចាញ់កាលនៅខេត្តត្បូងឃ្មុំសប្ដាហ៍មុនប៉ុន្មានទេ ហើយ BOOSTRONG ROCK ON FIRE នឹងធ្វើដំណើរទៅខេត្តក្រចេះវិញម្ដងហើយនៅសប្ដាហ៍ក្រោយនាថ្ងៃទី ១៥-១៦ខែមិនាខាងមុខនេះ។ ដូចនេះសូមបងប្អូន ដែលនៅខេត្ត ក្រចេះ រង់ចាំទទួលយកភាពសប្បាយៗដ៏មហិមា និងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ព្រមទាំងឈ្នះរង្វាន់ម៉ូតូកាលីបយុវវ័យ Kawasaki ទូរទស្សន៍ Smart TV ជាច្រើនរង្វាន់កុំបីខានណា៎”។

ទេព បូព្រឹក្ស និងក្រុមរាំ
ទេព បូព្រឹក្ស និងក្រុមរាំ
ទេព បូព្រឹក្ស និងក្រុមរាំ
ទេព បូព្រឹក្ស និងក្រុមរាំ
ទេព បូព្រឹក្ស និងក្រុមរាំ
ទេព បូព្រឹក្ស និងក្រុមរាំ
ទេព បូព្រឹក្ស និងក្រុមរាំ
ទេព បូព្រឹក្ស និងក្រុមរាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស