ហុងកុង៖ ថ្មីៗនេះ តារាសម្តែងមុខស្រស់លោក Chow Yun-Fat ដែលប្រិយមិត្តភាគច្រើនស្គាល់លោកតាមរយៈរឿង «បិតាល្បែង» នោះ ស្រាប់តែជួបឧបទ្ទវហេតុមួយ ក្នុងអំឡុងពេលថតរឿងថ្មី «Sunny Days»

យោងតាមប្រភពសារព័ត៌មានចិនបានឱ្យដឹងថា តារាជើងចាស់វ័យ ៦៣ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថា នៅក្នុងអំឡុងពេលថតរឿងថ្មី ស្រាប់តែមិនបានប្រយ័ត្នក៏ត្រូវគេវាយបែកក្បាល ហូរឈាម ដោយតម្រូវឱ្យដេរក្បាលចំនួន ៥ថ្នេរ។ 

លោក Chow Yun-Fat

យោងតាមវីដេអូខាងក្រោមបានឱ្យដឹងថា ក្នុងអំឡុងពេលសម្តែងរឿងថ្មីជាមួយតារា Kenny Wong ស្រាប់តែមានឧបទ្ទវហេតុបានកើតឡើង ប៉ុន្តែលោក Chow Yun-Fat បានប្រាប់ឱ្យក្រុមការងារបន្តថតរឿងរហូតដល់ចប់ឈុតសិន ចាំដោះស្រាយរឿងក្បាលតាមក្រោយ។

វាសបញ្ជាក់ឱ្យយើងឃើញថា លោកពិតជាស្រលាញ់អាជីពសម្តែង និងដោះស្រាយបញ្ហាប្រកបដោយវិជ្ជាជីវៈពិតមែន។ យ៉ាងណាមិញ ក្រុមការងារបានឃើញថា លោកពិតជាហូរឈាមក្បាលខ្លាំងមែនទែន ទើបពួកគេក៏ប្រញាប់ប្រាប់ភរិយាលោក គឺអ្នកស្រី Jasmine Tan ឱ្យមកមើលរបួសក្បាលលោក។

អ្នកស្រី Tan ពិតជាមានការព្រួយបារម្ភអំពីរបួសស្វាមីជាខ្លាំង ប៉ុន្តែអ្នកស្រីព្រមទាំងស្វាមីត្រូវតែគ្រប់គ្រងអារម្មណ៍ឱ្យស្ងប់ស្ងាត់ ព្រោះពួកគេមិនចង់ឱ្យក្រុមការងារ និងលោក Wong មានការព្រួយបារម្ភនោះទេ។

អ្នកស្រី Tan បានប្រាប់អ្នកសារព័ត៌មានថា៖

«ខ្ញុំពិតជាមានការភ័យខ្លាចជាខ្លាំងដែលគាត់ហូរឈាមច្រើនបែបនេះ ប៉ុន្តែពួកយើងត្រូវតែគ្រប់គ្រងអារម្មណ៍ឱ្យបានល្អ ព្រោះយើងមិនចង់ឱ្យអ្នករាល់គ្នាមានការបារម្ភនោះទេ ជាពិសេសលោក Wong ព្រោះគាត់សម្តែងជាតួចិត្តអាក្រក់ ហើយជាអ្នកវាយប្តីរបស់ខ្ញុំឱ្យបែកក្បាល» ។

ក្រោយមក លោក Chow Yun-Fat ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ គ្រូពេទ្យបានផ្តល់ដំបូន្មានឱ្យកោរសក់លោកចោល ព្រោះតែវាអាចឆ្លងមេរោគនានាចូលទៅមុខរបួស។ ប៉ុន្តែលោកមានការបារម្ភថា បើកោរសក់ចោលមែននោះ វាអាចប៉ះពាល់ដល់រឿងដែលលោកកំពុងតែសម្តែងជាជាងសុខភាពផ្ទាល់ខ្លួនលោក។

ក្រោយមក លោក Chow Yun-Fat ក៏ត្រលប់មកវិញជាមួយនឹងការដេរក្បាលចំនួន ៥ថ្នេរ ហើយក្រុមការងារពិតជាកោតសរសើរលោកជាខ្លាំងចំពោះការដោះស្រាយបញ្ហាប្រកបដោយវិជ្ជាជីវៈបែបនេះ៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

លោក Chow Yun-Fat
លោក Chow Yun-Fat
លោក Chow Yun-Fat
លោក Chow Yun-Fat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]