ថៃ៖ យូរៗទើបបានសម្រាកការងារម្តង តារាសម្តែងស្រី Mai Davika និង Ter Chantavit ដែលជាគូសង្សារជាមួយនឹងគ្នាយ៉ាងល្អូកល្អឺនអស់មួយរយៈពេលមកហើយនោះ បានបណ្តើរគ្នាទៅដើរលេងកម្សាន្តនៅក្នុងសួនផ្កាមួយកន្លែងដ៏ស្រស់បំព្រង។

ជាក់ស្តែង ពេលទៅដើរលេងកម្សាន្តនាលើកនេះអ្នកទាំងពីរក៏មិនភ្លេចបង្ហោះនូវរូបភាពគូជាមួយគ្នាយ៉ាងផ្អែមល្ហែមបង្អួតអ្នកនៅ Single ផងដែរ។ ដោយនៅក្នុងនោះក៏បានធ្វើឱ្យអ្នកគាំទ្រនាំគ្នាចូលមក Like និង Comment ព្រោងព្រាតនៅខាងក្រោមរូបភាពពួកគេ ដោយចំអន់លេងថាផ្អែមល្ហែមខ្លាំងណាស់ មិនក្រែងចិត្តអ្នកមិនទាន់មានគូសោះ។

គួរឱ្យដឹងផងដែរថា ជារឿយៗអ្នកទាំងពីរតែងតែបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នាមិនដាច់តែម្តង។ ជាពិសេសនោះ គឺតារាសម្តែងប្រុស Ter Chantavit ក៏ត្រូវបានគេចាត់ទុកថា គឺជាបុរសម្នាក់ ដែលពូកែមើលថែ និងយកចិត្តសង្សារខ្លួនមិនឱ្យទាស់ទេ ព្រោះពេលបណ្តើរគ្នាទៅណាមកណាតារាប្រុសរូបនេះតែងយកចិត្តទុកដាក់មើលថែ Mai Davika អស់ពីចិត្តប្រៀបដូចជាកែវភ្នែកដូច្នោះដែរ។

បែបនេះហើយទើបមានអ្នកគាំទ្រជាច្រើនមិនច្រណែននឹង Mai Davika មិនបានទេ និងប្រាថ្នាចង់គូស្នេហ៍ម្នាក់មកមើលថែខ្លួនដូចជា Ter Chantavit ដូច្នោះដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

Mai Davika
Ter Chantavit
រូបភាពផ្អែមល្ហែមរបស់ Davika និង Ter
រូបភាពផ្អែមល្ហែមរបស់ Davika និង Ter
រូបភាពផ្អែមល្ហែមរបស់ Davika និង Ter
រូបភាពផ្អែមល្ហែមរបស់ Davika និង Ter
រូបភាពផ្អែមល្ហែមរបស់ Davika និង Ter
រូបភាពផ្អែមល្ហែមរបស់ Davika និង Ter
រូបភាពផ្អែមល្ហែមរបស់ Davika និង Ter
រូបភាពផ្អែមល្ហែមរបស់ Davika និង Ter
រូបភាពផ្អែមល្ហែមរបស់ Davika និង Ter

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]