WARNING: GRAPHIC IMAGES 

ចិន៖ បុរសម្នាក់ រស់នៅក្នុងប្រទេសចិន ស្រវឹងជោកជាំ រួចក៏រអិលដួលនៅក្នុងផ្ទះ ដល់ថ្នាក់ជ្រុះគ្រាប់ភ្នែកម្ខាងចេញមក។

តាមប្រភពសារព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ដ៏ព្រឺព្រួចនេះបានកើតឡើងកាលពីថ្ងៃច័ន្ទ កន្លងទៅ នៅពេលដែលបុរសរងគ្រោះអាយុ ២៦ឆ្នាំម្នាក់ (មិនបញ្ចេញឈ្មោះ) បានរអិលដួលនៅក្នុងស្ថានភាពស្រវឹងជោកជាំក្នុងផ្ទះរបស់គាត់ ក្នុងស្រុក Lixia ខេត្តសានដុង។ 

ក្រោយមកនៅព្រឹកស្អែក ក្រុមគ្រួសារជនរងគ្រោះក៏បានឃើញបុរសរងគ្រោះខាងលើនេះ គេងនៅលើឥដ្ឋពោរពេញទៅដោយឈាម ទើបផ្អើលឆោឡោ ក៏ប្រញាប់បញ្ចូនរូបគេ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជាបន្ទាន់ ដោយមិនដឹងថាគេបានជ្រុះគ្រាប់ភ្នែកម្ខាងចេញមកក្រៅនោះទេ។ បន្ទាប់មក រូបគេក៏ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ Shandong Qianfoshan ទៀត ព្រោះតែមន្ទីរពេទ្យបង្អែកនេះ ពុំមានឧបករណ៍ទំនើបគ្រប់គ្រាន់ក្នុងការវះកាត់។

បន្ទាប់ពីពិនិត្យរួច គ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំងដែលបានរកឃើញថា បុរសម្នាក់នោះមិនមានគ្រាប់ភ្នែកម្ខាង។ ទើបក្រោយមក សមាជិកគ្រួសារជនរងគ្រោះក៏ប្រញាប់ទៅមន្ទីរពេទ្យ ព្រោះរូបគេទើបតែទទួលបានទូរស័ព្ទពីអ្នកផ្ទះថា បានរកឃើញគ្រាប់ភ្នែកម្ខាងនៅក្នុងផ្ទះ។ 

គ្រាប់ភ្នែករបស់បុរសម្នាក់នោះ

លោកគ្រូពេទ្យ Ma Baofeng បានប្រាប់អ្នកសារព័ត៌មានថា៖

«អ្នកជំងឺបានជ្រុះគ្រាប់ភ្នែកយ៉ាងហោចណាស់ក៏ ៦ម៉ោងដែរ មុនដែលបញ្ជូនមកកាន់មន្ទីរពេទ្យយើង។ រយៈពេលនេះពិតជាយូរខ្លាំងណាស់សម្រាប់គ្រាប់ភ្នែកដែលនៅខាងក្រៅបែបនេះ ហើយគ្រាប់ភ្នែកនោះច្បាស់ជាកខ្វក់ មិនអាចតភ្ជាប់វិញបានទេ»។

លោកវេជ្ជបណ្ឌិត គ្រាន់តែអាចដេររបួសដើម្បីកុំឱ្យឆ្លងមេរោគនានាបន្ថែមទៀតចូលភ្នែកតែប៉ុណ្ណោះ។ ដូច្នេះបុរសរងគ្រោះនឹងត្រូវខ្វាក់ភ្នែកមួយចំហៀង ព្រោះតែរឿងបែបនេះ។ ហើយលោកគ្រូពេទ្យ អាចដាក់ភ្នែកក្លែងក្លាយឱ្យរូបគេបាន។

រូបតំណាងគ្រូពេទ្យធ្វើការវះកាត់

យ៉ាងណាមិញ យើងពុំទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឱ្យគ្រាប់ភ្នែករបស់បុរសម្នាក់នោះត្រូវជ្រុះមកខាងក្រៅនោះទេ យើងមិនដឹងច្បាស់ថាតើព្រោះតែបុរសម្នាក់នោះ ធ្លាប់មានជំងឺអ្វីមួយពីមុន ឬក៏លោកបានរអិលដួលហើយត្រូវប៉ះទង្គិចនូវអ្វីមួយនោះទេ។ បន្ថែមពីនេះទៀត គ្រូពេទ្យមិនទាន់ចេញសេចក្តីប្រកាសជាផ្លូវការពាក់ព័ន្ធទៅនឹងករណីមួយនេះទេ។

នៅពេលគ្រូពេទ្យសួរនាំ បុរសម្នាក់នោះបានសារភាពថា «លោកពិតជាស្រវឹងជោកជាំខ្លាំងមែន» ដល់ថ្នាក់មិនចងចាំថាមានរឿងអ្វីបានកើតឡើងទាំងអស់៕

ទស្សនាវីដេអូខាងក្រោម៖ 

លោកគ្រូពេទ្យ Ma Baofeng
មន្ទីរពេទ្យ Shandong Qianfoshan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]