ថៃ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបរួចមកហើយ ពីរឿងរ៉ាវដ៏កក្រើករបស់លោកថៅកែទុរេនថៃ ប្រកាសជ្រើសរើសកូនប្រសាប្រុស តាមរយៈបណ្តាញសង្គម និងតាមសារព័ត៌មានក្នុងស្រុកជាច្រើន ទាំងមិនទាមទារថ្លៃបណ្ណាការ និងថែមទាំងសន្យាថា នឹងផ្តល់រថយន្ត១០គ្រឿង ផ្ទះ១ខ្នង រួមនឹងលុយ១០លានបាត (ប្រហែលជាង ៣០ម៉ឺនដុល្លារអាមរិក) ខណៈបើគិតមកទល់ពេលនេះ នៅតែបន្តជាប្រធានបទដ៏ក្ដៅគគុក ទាក់ទាញចំណាប់អារម្មណ៍បុរសៗជាច្រើន ឲ្យដាក់ពាក្យចូលរួមប្រកួតប្រជែងជាហូរហែ រហូតត្រូវបានគេដឹងថា មានចំនួនខ្ទង់ជាង ១ម៉ឺននាក់ឯណោះ។

លោកថៅកែទុរេន Anon និងកូនស្រី

ជាការពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ ជុំវិញនឹងរឿងរ៉ាវរើសកូនប្រសាពីសំណាក់លោកថៅកែទុរេន Anon Rotthong វ័យ ៥៨ឆ្នាំរូបនេះ លោកក៏ធ្លាប់បានបើកសន្និស័ទកាសែតចុងក្រោយមួយ ដោយប្រកាសថា អ្នកដាក់ពាក្យទាំងអស់ ត្រូវយកសម្លៀកបំពាក់ ឬរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនមកជាមួយផង (ស្នាក់នៅ និងធ្វើការ) ហើយត្រូវមកជួបជុំគ្នានៅផ្សារទុរេនរបស់លោក ក្នុងខេត្ត Chanthaburi ។ ព្រោះលោកនឹងឲ្យអ្នកទាំងនោះធ្វើការឲ្យលោករយៈពេល៣ខែ ដោយពុំឲ្យប្រាក់ឈ្នួលនោះឡើយ។ ប្រសិនបើនរណាតស៊ូបាន អ្នកនោះនឹងត្រូវបានជ្រើសរើសធ្វើជាកូនប្រសារបស់លោក។ ប៉ុន្តែក្នុងករណីនៅសល់បុរសច្រើននាក់ ឬ២នាក់ ការងារមួយនេះនឹងត្រូវបន្តធ្វើ ក្នុងរយៈពេល៣ខែទៀត រហូតទាល់តែរកឃើញបុរសចុងក្រោយគេបង្អស់ដែលអាចតស៊ូបាន។

លោកថៅកែទុរេន Anon និងកូនស្រី

ថៅកែទុរេនរូបនេះ បានសង្កត់ធ្ងន់ថា ថ្វីបើការងារសាកល្បងមួយនេះ វាហាក់បីដូចជាធ្ងន់ធ្ងរ ឬរាងពិបាកបន្តិចមែនពិត ប៉ុន្តែលោកចង់រកឲ្យឃើញកូនប្រសាពិត ដែលមានគំនិតនិងជាមនុស្សឧស្សាហ៍ព្យាយាមនឹងការងារ ឃើញជាភស្ថុតាងស្ដែងៗនឹងភ្នែក ហើយគេក៏នឹងអាចរីកចម្រើនក្នុងជំនួញមួយនេះ ជាស្ដេចផ្លែឈើ ឬ «King of fruit» ផងដែរ។

ផ្សារទុរេនលោក Anon

យ៉ាងណាមិញ ស្រាប់តែកាលពីម្សិលមិញនេះ លោកថៅកែទុរេន Anon ក៏ស្រាប់តែចេញមុខប្រកាសជាថ្មី ជុំវិញនឹងដំណើរការរើសកូនប្រសា ហៅមកធ្វើការនៅផ្សារទុរេនរបស់លោក ដោយលោកបានសម្រេចធ្វើការលុបចោលវិញ និងសុំទោសជាសាធារណៈ ព្រោះតែហេតុផលមួយចំនួន។

ថៅកែទុរេនវ័យ ៥៨ឆ្នាំរូបនេះ បានរៀបរាប់ប្រាប់ថា លោកពិតជាសុំទោសពិតមែន ចំពោះការលុបចោលការប្រកួតមួយនេះ។ ក៏ព្រោះតែវានឹងរឹតតែធ្វើឲ្យមានភាពច្របូកច្របល់ ឬរញ៉េរញ៉ៃច្រើន ដោយសារតែផ្សារទុរេនរបស់លោក គឺជាផ្សារដែលមានភាពមមាញឹកច្រើន (ឬអ៊ូអរ)។ ម្យ៉ាងទៀតនោះ ឃ្លាំងផ្សាររបស់លោកអាចផ្ទុកមនុស្សបានប្រមាណតែ ២០០ ទៅ ៣០០នាក់ប៉ុណ្ណោះ។

លោកថៅកែទុរេន Anon និងកូនស្រី

លោក Anon បានបន្តទៀតថា លោកពិតជាសុំទោស ហើយឥឡូវនេះលោកក៏ហត់នឿយខ្លាំងនឹងរឿងនេះដែរ។ លោកថា ការបង្ហោះប្រកាសដំបូងនៅលើហ្វេសប៊ុក គឺគ្រាន់តែជាការលេងសើចមួយតែប៉ុណ្ណោះ ប៉ុន្តែលោកក៏មិននឹកស្មានថា មានការចាប់អារម្មណ៍ខ្លាំង និងល្បីដល់ថ្នាក់នេះទាល់តែសោះ។ តែលោកក៏ពិតជាចង់ស្វែងរកកូនប្រសាប្រុស ឲ្យកូនស្រីវ័យ ២៦ឆ្នាំ Kanjasita របស់លោកមែន ព្រោះថាលោកក៏កាន់តែចាស់ណាស់ហើយ។

លោកថា នៅពេលដែលមានកំលោះៗដាក់ពាក្យចូលរួមប្រកួតចង់ធ្វើជាកូនប្រសារបស់លោកច្រើនពេក វាបែរជាក្លាយជាបញ្ហារំខានខ្លាំងនៅក្នុងជីវិតរស់នៅរបស់គ្រួសារលោក។ ព្រោះថា វាបានប៉ះពាល់ដល់ការធ្វើជំនួញរបស់លោកយ៉ាងខ្លាំង ដោយសារតែអ្នកទាំងនោះបានទូរស័ព្ទមិនចេះឈប់ ដែលធ្វើឲ្យប្រព័ន្ធឬលេខទូរស័ព្ទរបស់លោករវល់ខ្លាំង (ប្រើតែលេខ១ប្រព័ន្ធប៉ុណ្ណោះ) ខណៈដែលភ្ញៀវឬអតិថិជនចង់ខលមកសួររឿងការងារ គឺខលមិនងាយនឹងចូល។

លោកថៅកែទុរេន Anon

បន្ថែមលើនេះ លោកថៅកែទុរេន Anon បានឲ្យដឹងទៀតថា ដោយសារតែរឿងមួយនេះ ប្រពន្ធរបស់លោកថែមទាំងខឹងនឹងលោកយ៉ាងខ្លាំង រហូតដល់ថ្នាក់លែងនិយាយស្ដីជាមួយនឹងលោក តាំងតែពីរឿងមួយនេះចាប់ផ្ទុះឡើងកក្រើកពេញប្រទេស។ ព្រោះថាប្រពន្ធរបស់លោក ពិតជាមិនពេញចិត្ត ហើយក៏មិនឯកភាពចំពោះការបង្ហោះផ្សព្វផ្សាយពីកូនស្រីនៅលើបណ្តាញសង្គម ឲ្យគ្រប់គ្នាបានដឹងឮបែបនេះនោះទេ។

ជាមួយគ្នានេះ កូនស្រីថៅកែទុរេនចិត្តសឿង នាង Kajasita ក៏បានធ្វើការសុំទោសដូចគ្នា ចំពោះរឿងរ៉ាវដែលបានកើតឡើងនេះ ពិសេសសុំទោសដល់កំលោះៗដែលបានដាក់ពាក្យទាំងអស់ផងដែរ។ នាងថា តែបើទោះបីជាយ៉ាងណា នាងក៏នៅតែចាប់អារម្មណ៍នៅក្នុងការណាត់ជួបជាមួយនឹងគ្រប់គ្នាផងដែរ ប្រសិនណាបើអ្នកទាំងនោះ នាងគិតថាអាចជាជម្រើសរបស់នាង។

កូនស្រីលោកថៅកែទុរេន Anon
កូនស្រីលោកថៅកែទុរេន Anon

Kajasita និយាយថា «ខ្ញុំសុំទោសដល់អ្នកគ្រប់គ្នា ដែលបានទាក់ទងមកខ្ញុំ និងបានសុំខ្ញុំចេញក្រៅជាមួយ..... ប៉ុន្តែអ្វីៗក៏ដោយ ខ្ញុំក៏ត្រូវការគិត និងឆ្លងកាត់ការពិភាក្សាជាមួយប៉ាម៉ាក់ខ្ញុំជាមុនដែរ។ ខ្ញុំគិតថា ការលុបចោលការប្រកួតមួយនេះ គឺជារឿងល្អបំផុត។ ហើយឥឡូវនេះពួកយើងក៏បានធូរចិត្ត ហើយខ្ញុំក៏បានស្រាលខ្លួននឹងរឿងនេះដែរ» ។

នាងបន្តថា ស្នេហាគឺត្រូវការចំណាយពេលច្រើនណាស់ នៅក្នុងការមើលចិត្តថ្លើមគ្នា មិនមែនគ្រាន់តែការស្គាល់គ្នាធម្មតា ឬការហៅណាត់ចេញក្រៅជាមួយគ្នា ពិសេសការប្រកួតប្រជែងរើសកូនប្រសាមួយនេះ ក៏មិនអាចប្រាកដបានថា មានប្រសិទ្ធភាព ឬល្អនោះទេ។

លោកថៅកែទុរេន Anon

គួរឲ្យដឹងផងដែរថា ជុំវិញនឹងរឿងរ៉ាវនេះ ក៏បានធ្វើឲ្យមហាជនជាច្រើនសម្ដែងការខកចិត្ត និងធ្វើការរិះគន់ស្ដីបន្ទោសផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ចុចអានអត្តបទចាស់ខាងក្រោម៖

១. ចង់ធ្វើកូនប្រសាគាត់ទេ? ថៅកែទុរេនថៃ ប្រកាសឲ្យឡាន ១០គ្រឿង ផ្ទះ១ខ្នង និងលុយរាប់ម៉ឺនដុល្លារ ឲ្យតែកំលោះៗណាហ៊ានធ្វើរឿងទាំងនេះ!

២. ត្រូវប៉ាន់ហើយ! កំលោះសង្ហារូបនេះ អាចនឹងមានសង្ឃឹមខ្ពស់ បានធ្វើជាកូនប្រសាថៅកែទុរេនថៃ ដែលល្បីថាឲ្យឡាន១០គ្រឿង ផ្នះ១ខ្នង និងលុយរាប់ម៉ឺនដុល្លារ!

៣. នេះបានចំជាឪពុកក្មេករើសកូនប្រសាមែន! អ្នកដាក់ពាក្យច្រើនពេក ថៅកែទុរេនថៃ លេងមួយក្បាច់នេះ ចាំមើល៍មានកំលោះណា អាចតស៊ូធ្វើជាកូនប្រសាគាត់បាន!

លោកថៅកែទុរេន Anon
លោកថៅកែទុរេន Anon និងកូនស្រី
លោកថៅកែទុរេន Anon
កូនស្រីលោកថៅកែទុរេន Anon
កូនស្រីលោកថៅកែទុរេន Anon
គ្រឿងអលង្ការលោកថៅកែទុរេន Anon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]