ថៃ៖ នៅទីបំផុត កាលពីព្រឹកមិញនេះ តារាសម្ដែងស្រីបែបកំប្លែង អ្នកនាង Nulek Gaga រួមទាំងស្វាមីជាទីស្រលាញ់របស់នាង បានឃើញមុខមាត់ពិតរបស់កូនប្រុសបណ្ដូលចិត្តអ្នកទាំងពីរហើយ បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកនេះ។

ជាក់ស្ដែង ទម្រាំតែទទួលបានកូនប្រុសជាទីស្រលាញ់ម្នាក់​​ ដូចបំណងប្រាថ្នា Nulek ធ្លាប់បានឆ្លងកាត់ទុក្ខលំបាកជាច្រើន ព្រោះដោយសារតែនាងជាស្រ្តីម្នាក់ ដែលមានសុខភាពខ្សោយ រហូតដល់ថ្នាក់ធ្លាប់ត្រូវបានគ្រូពេទ្យផ្ដល់យោបល់ថា កុំឲ្យយកកូនទៀតផង ព្រោះវាប្រឈមនឹងគ្រោះថា្នក់ដល់នាង និងកូនបាន។

ទោះបីមានការហាមឃាត់យ៉ាងណា តែនាងនៅតែពុះពារព្យាយាមរហូតដល់មានផ្ទៃពោះ ហើយកំឡុងពេលពពោះកូននេះដែរ នាងក៏បានជួបបញ្ហាដូចជាការដួលសន្លប់ជាច្រើនលើកផងដែរ។

តែចុងក្រោយនៃការខិតខំប្រឹងប្រែងតស៊ូ ពេលនេះ Nulek បានទទួលកូនប្រុសម្នាក់នឹងគេហើយ ដោយក្នុងនោះ នាង និងស្វាមីបានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា ខ្លួនបានក្លាយជាឪពុកម្ដាយរបស់គេនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Nulek និងស្វាមី
Nulek និងស្វាមី
Nulek និងយាយ
Nulek
Nulek និងកូនប្រុស
កូនប្រុស Nulek

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]