(បន្ទាយមានជ័យ​)៖​ លោក​ឧត្ដមសេនីយ៍​ទោ​ អាត់​ ខែម​ ស្នងការនគរបាល​ខេត្ត​បន្ទាយមានជ័យ ​បានឲ្យដឹងថា​ កម្លាំងជំនាញ​របស់លោក បានសហការ​ជាមួយ​សមត្ថកិច្ច​ថៃ ចាប់បាន​ជនសង្ស័យម្នាក់ ពីបទប្រើត្រាពន្យារសុពលភាពលិខិតក្លែងក្លាយជូនដល់ពលករខ្មែរ​។

​លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩នេះថា ជនសង្ស័យដែលត្រូវបានចាប់​ខ្លួន ដោយសារបាន​បន្លំប្រើប្រាស់ លិខិតឆ្លងដែនពិតប្រាកដតែត្រាពន្យារសុពល ភាពក្លែងក្លាយ។ ជនរងគ្រោះឈ្មោះ ខាត់​ នី​ផល្លី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិតាសល់ ឃុំចំនោម ស្រុក​មង្គលបុរី បន្ទាយមានជ័យ។​

ជនរងគ្រោះ បានដាក់បណ្តឹងប្តឹងឈ្មោះ ពេជ្រ រិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែររត់ម៉ូតូឌុប មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នាថ្ងៃទី០៨​ ខែមិនា​ ឆ្នាំ២០១៩ ក្រោយពេលទទួលបណ្តឹងពីជនរងគ្រោះហើយ សមត្ថកិច្ចកម្ពុជា​-ថៃ​ បាន​ស្វែងរកឈ្មោះ ពេជ្រ រិទ្ធ ដើម្បីសាកសួរ។ ឈ្មោះ ពេជ្រ រិទ្ធ បានប្រាប់ថា ខ្លួនបំរើការងារនៅក្រុមហ៊ុន BSRO នាំពលករស្របច្បាប់ទៅប្រទេសថៃ។ នៅថ្ងៃទី២៩ ខែធ្នូ​ ឆ្នាំ២០១៨ ក្រុមហ៊ុននៅភ្នំពេញ បានផ្ញើលិខិតឆ្លងដែនមួយក្បាលឈ្មោះ​ ខាត់នី ផល្លី ដើម្បីពន្យារសុពលភាព ហើយខ្លួនបាន​យកលិខិតឆ្លងដែនឲ្យទៅឈ្មោះ ណា​ វ៉ាត់ ហើយ ណា​ វ៉ាត់ ថា ចាំយកមកឲ្យឈ្មោះ សម្ផ័ស បោះត្រាឲ្យ រួចក៏ប្រគល់បាស្ព័ និងលុយ១០០០បាត។

ក្រោយសាកសួរ ជនសង្ស័យ​ឈ្មោះ ណាវ៉ាត់​ ភេទប្រុស អាយុ៣៦ឆ្នាំ​ ជនជាតិខ្មែរ បាននិយាយថា ខ្លួនពិតជាបានទទួលលិខិតឆ្លងដែនឈ្មោះ ខាត់នី ផល្លីភេទ អាយុ៣១ឆ្នាំ​ យកមកអោយឈ្មោះ សម្ផ័ស ពន្យា​ពិតមែន។

នៅនាព្រឹកថ្ងៃទី៧​ ខែមីនា​ ឆ្នាំ២០១៩ ឈ្មោះ អ៊ឹម សម្ផ័ស បានសារភាពថា ខ្លួនពិតជាមានត្រាពន្យារប៉ាស្ព័រ​ និងបានបោះត្រាពន្យារមួយរយៈកន្លងមក បានប្រហែល៣០ក្បាល ពេលនះបានយកត្រាមកប្រគល់ជូនសមត្ថកិច្ចប៉ោយប៉ែតផងដែរ។ បច្ចុប្បន្ន​នេះសមត្ថកិច្ច បានរៀបចំសំណុំរឿងបញ្ជូន ទៅកាន់​សាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]