(ភ្នំពេញ)៖ បទប្រភេទមនោសញ្ចេតនា ស្នេហាកម្សត់ ត្រូវចិត្តយុវវ័យសម័យថ្មី ដែលមានចំណងជើងថា «គេចពី មនុស្សក្បត់ ជួបមនុស្សសាវ៉ា» ដែលច្រៀង ដោយ កញ្ញា វីរៈ និច្ច ត្រូវបានគេមើលឃើញថា ទទួលបាននូវការ ចាប់អារម្មណ៍ និងមានអ្នកគាំទ្ររីករាយសណ្តាប់ជាច្រើន ក្នុងបណ្តាញសង្គម។

បទថ្មីនេះ គឺល្បីខ្លាំង និងទទួល ការគាំទ្រខ្លាំង មិនចាញ់បទរបស់នាង មានចំណងជើងថា «មនុស្សស្រីមានសង្សារច្រើន មិនមែនសុទ្ធតែសាវ៉ា» ធ្វើឲ្យកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក កាលពីមួយរយៈមុនឡើយ ។

ជាការតក់សម្គាល់ តារាស្រីរូបនេះ មិនសូវចេញបទចម្រៀងញឹកញាប់នោះទេ តែពេលចេញមួយៗមក គឺខ្លឹមតែ ម្តង ពេលគឺផ្ទុះខ្លាំង ក្នុងទីផ្សារសិល្បៈបច្ចុប្បន្ន។ អ្វីដែលពិសេស ក្រៅពី បង្ហើរសំនៀងយ៉ាងមានទឹកដម ជាមួយ ប្រភេទចម្រៀងមនោសញ្ចេតនា មួយនេះហើយ ងាកមកការសម្តែងរបស់ វីរៈ និច្ច វិញគឺ ដាក់ទឹកមុខចូលនឹង សាច់រឿង មានសប្បាយ កម្សត់លាយឡំគ្នា មើលហើយចង់មើលម្តងទៀត។

ដូច្នេះចង់ដឹងថា បទថ្មីនេះ ពិរោះ និងទាក់ទាញយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង