ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនដែលនិយមលេងបណ្តាញសង្គម ច្បាស់ជាជ្រាបហើយថា មួយរយៈចុងក្រោយនេះ បន្ទាប់ពីនាងចឺម ចេញបទចម្រៀងមួយបទ មានចំណងជើងថា “អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា” ត្រូវបានមហាជនមិនតិចនាក់នោះទេ នាំគ្នារិះគន់រូបលោក ព្រោះថាបទចម្រៀងនេះ គឺជាលំនាំបទមរតកដើម។

យ៉ាងណាមិញ ក្រោយពីមានបញ្ហានេះកើតឡើងមក ស្រាប់តែម្សិលមិញនេះ នាយ ចឺម បានបញ្ចេញបទថ្មីរបស់ខ្លួនមួយបទទៀត មានចំណងជើងថា “អ្នកណាល្អគ្រប់១០” ដែលមានអត្ថន័យលើកទឹកចិត្ត មនុស្សដែលធ្វើខុស មិនឲ្យបាក់ទឹកចិត្ត និងតស៊ូធ្វើអ្វីដែលខ្លួនចង់ធ្វើ។

ទោះជាយ៉ាងណាក្តី សម្រាប់បទចម្រៀងថ្មីមួយបទនេះ បើទោះជាមិនបានបញ្ជាក់ថាជាបទរបស់លោក ដើម្បីលើកទឹកចិត្តខ្លួនឯង ក្រោយពីមានមហាជនរិះគន់ដូចបាក់ទំនប់ កាលពីចេញបទចម្រៀងមុន ក៏ប៉ុន្តែមហាជនមួយចំនួន បានសន្និដ្ឋានថា បទនេះនាយ ចឺម ប្រាកដជាច្រៀងក្នុងន័យឲ្យមហាជនជ្រាបថា អ្នកណាៗក៏ធ្លាប់ធ្វើខុស ដូច្នេះហើយគួរតែចេះកែតម្រូវសម្រាប់ខ្លួនឯង គួរណាកុំស្អប់ និងជាន់ពន្លិចរូបលោកដែលបានធ្វើរឿងខុសកន្លងមក៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ ចង់ដឹងបទថ្មីរបស់នាយចឺម យ៉ាងណានោះ តោះទៅស្តាប់ទាំងអស់គ្នា៖ 

បទថ្មី “អ្នកណាល្អគ្រប់១០”
បទថ្មី “អ្នកណាល្អគ្រប់១០”
បទថ្មី “អ្នកណាល្អគ្រប់១០”
បទថ្មី “អ្នកណាល្អគ្រប់១០”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម