ភ្នំពេញ៖ កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនប្លែកភ្នែកខ្លាំងមែនទែន នៅពេលដែលឃើញនាង ស្លៀករ៉ូបមួយឈុត ដែលធ្វើឡើងពីក្រមាក្នុងកម្មវិធីប្រគំតន្ត្រីមួយ។

យ៉ាងណាមិញ សម្រាប់រ៉ូបក្រមាមួយឈុតនេះផងដែរ បានឲ្យដឹងបន្ថែមថា មានការច្នៃម៉ូតយ៉ាងផ្ចិតផ្ចង់ ក្រោមប្រធានបទក្រមាខ្មែរ។

លើសពីនេះទៅទៀតនោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀត អ្នកនាង ពេជ្រ សោភា បាននិយាយនៅលើឆាកថា តាមពិតនាងត្រូវស្លៀកស៊ិចស៊ី ក៏ប៉ុន្តែដោយសារតែនាងឃើញប្រទេសជិតខាង ដូចជាចង់យកក្រមាមួយទៀតហើយ ទើបបានជានាងស្លៀកបែបនេះ។

ទោះជាយ៉ាងណាក្តី ក្រោយពីឮបែបនេះ មហាជនពិតជាភ្ញាក់ផ្អើលមែនទែន ព្រោះថា នាងពិតជាមានភាពច្នៃប្រឌិតខ្ពស់ និងមានគំនិតចង់លើកស្ទួយសម្លៀកបំពាក់ដែលធ្វើពីក្រមាខ្មែរផងដែរ។

ម៉្យាងវិញទៀត នេះគឺជាលើកទីមួយហើយ ដែលមហាជនឃើញអ្នកនាង ពេជ្រ សោភា ឡើងឆាកតន្ត្រីជាមួយឈុតរ៉ូបធ្វើពីក្រមាខ្មែរបែបនេះ ហើយរូបនាងក៏ទទួល បានពាក្យសរសើរពីសំណាក់មហាជនមិនដាច់ពីមាត់ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ឈុតក្រមារបស់ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា