ថៃ៖ ក្រោយចំណងអាពាហ៍ពិពាហ៍ រវាងតារាសម្ដែងស្រី អ្នកនាង Pat Napapa និងអតីតស្វាមី បានសម្រេចលែងលះគ្នា ដោយពេលនេះកូនប្រុសដំណក់ឈាមរួមគ្នារបស់ពួកគេ ក៏ត្រូវបានទទួលការមើលថែ យ៉ាងល្អពីតារាស្រី Pat Napapa ផងដែរ។

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ សម្រាប់ពេលបច្ចុប្បន្ន កូនប្រុសរបស់តារាស្រី អ្នកនាង Pat Napapa ក៏កំពុងតែត្រូវបានមហាជនភាគច្រើន មានការកត់សម្គាល់ឃើញថា ចាប់ផ្ដើមមានដុងសិល្បៈកាត់ទៅតាមម្ដាយរឹតតែខ្លាំងឡើង ស្របពេលវ័យក៏កាន់តែលូតលាស់ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយបូកផ្សំជាមួយរូបសម្បត្តិដ៏គូរឲ្យស្រលាញ់ផងនោះ បានធ្វើឲ្យប្រជាប្រិយភាពកូនប្រុសតារាស្រីរូបនេះ កាន់តែមានការគាំទ្រច្រើនពីមហាជន។

ទន្ទឹមជាមួយគ្នានេះ តារាស្រី អ្នកនាង Pat Napapa ក៏បានបង្ហើបប្រាប់ថា នាសព្វថ្ងៃនេះ កូនប្រុសខ្លួនមានការងារចូលច្រើន សឹងតែនាងលែងចង់ទទួល ព្រោះមិនចង់ឲ្យកូននឿយហត់ ហើយណាមួយកូននាងក៏មិនទាន់សក្តិសមវ័យ ដែលត្រូវនឹងទទួលការងារច្រើនយ៉ាងដូច្នេះឡើយ៕  

Pat និង​កូនប្រុស
Pat និង​កូនប្រុស
Pat និង​កូនប្រុស
Pat និង​កូនប្រុស
កូនប្រុស Pat
កូនប្រុស Pat
កូនប្រុស Pat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]