ពិតជាគួរឱ្យមោទនបំផុត ដែលទង់ជាតិកម្ពុជាបានផុសឡើងលើឆាកប្រកួតលំដាប់អន្តរជាតិមួយ នាទីក្រុងតូក្យូប្រទេសជប៉ុន ដោយយុវជនកម្ពុជាចំនួន ២ រូប បានឈ្នះការប្រកួតជាមួយ ១២ ប្រទេស លើវិញ្ញាសារថតរូប និងជ័យលាភី GATSBY Award ពីវិញ្ញាសាររាំ។

គួរបញ្ជាក់ថា នោះគឺជាកម្មវិធីប្រកួតប្រចាំឆ្នាំដ៏ធំ ដែលមានឈ្មោះថា GATSBY Creative Award កម្មវិធីនេះបានបង្កើតឡើងអស់រយ:ពេល ១៣ ឆ្នាំមកហើយ ដោយមាន ១២ ប្រទេសចូលរួមដូចជា កម្ពុជា ហុងកុង ម៉ាឡេសុី ជប៉ុន កូរ៉េ ចិន មុ៉ងហ្គោលី ឥណ្ឌា ឥណ្ឌូនេសុី សិង្ហបុរី តៃវ៉ាន់ និង ថៃ ក្នុងនោះកម្ពុជា ទើបតែបានចូលរួមប្រកួត ២ ឆ្នាំតែប៉ុណ្ណោះ ដោយឆ្នាំទី១ កម្ពុជាឈ្នះបានចំនួន ៣ រូប ហើយឆ្នាំ២០១៩នេះ កម្ពុជាឈ្នះបានរហូតដល់ទៅ ៤ រូបទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅប្រទេសជប៉ុន ក្នុងនោះរួមមានជ័យលាភីពីវិញ្ញាសារស្ពតពាណិជ្ជកម្ម រាំ ថតរូប និង Art ហើយឈានដល់វគ្គផ្តាច់ព្រ័ត្រនៅលើវេទិកានៅឯប្រទេសជប៉ុន កម្ពុជាបានយកឈ្នះ ១២ ប្រទេស Grand award ពីវិញ្ញាសារថតរូប និងជ័យលាភី GATSBY award ពីវិញ្ញាសាររាំ។

នេះជាជោគជ័យ និងជាកិត្តិយសសម្រាប់កម្ពុជាដែលបានបញ្ជាក់ថា យុវជនកម្ពុជាមានសមត្ថភាព និងភាពច្នៃប្រឌិតប្រកបដោយភាពជឿជាក់លើឆាកអន្តរជាតិ លទ្ធផលមួយនេះនឹងធ្វើឱ្យយុវវជនកម្ពុជាដ៏ទៃទៀតត្រៀមខ្លួនយកជ័យលាភីសម្រាប់កម្ពុជាជាបន្តទៀតនៅឆ្នាំក្រោយ។ ជានិច្ចជាកាលហ្គេតប៊ីតែងតែគាំទ្រ និងផ្តល់ឱកាសដល់យុវជនកម្ពុជា ហើយហ្គេតប៊ីបានក្លាយជាផ្នែកមួយនៃភាពជោគជ័យរបស់យុវវ័យផងដែរ៕

យុវជនកម្ពុជា
យុវជនកម្ពុជា
យុវជនកម្ពុជា
យុវជនកម្ពុជា
យុវជនកម្ពុជា
យុវជនកម្ពុជា
យុវជនកម្ពុជា
យុវជនកម្ពុជា
យុវជនកម្ពុជា
យុវជនកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]