ភ្នំពេញ៖ ក្រោយពីបាត់មុខអស់រយៈពេលយ៉ាងយូរ ស្រាប់តែកាលពីម្សិលមិញនេះ តារាចម្រៀងលោក អាន វិសាល ម្ចាស់បទ “ទឹកភ្នែកខ្ទើយ” បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញលោក ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម ជាមួយរូបភាពឈាមស្រោចពេញខ្លួន។

ក្នុងនោះដែរ ផ្អែកតាមសារដែលភ្ជាប់ជាមួយនឹងរូបភាពទាំងនោះ បានឲ្យដឹងទៀតថា លោក អាន វិសាល ត្រូវបានក្មេងស្ទាវមួយក្រុម វាយបែកក្បាលនឹងញញួរ ដោយសារតែ លោកបានប្រាប់ពួកគេមិនឲ្យជិះម៉ូតូរញ៉េរញ៉ៃ។

យ៉ាងណាមិញ នៅពេលនេះ គេមិនទាន់ដឹងទេថា ស្ថានភាពរបស់តារាចម្រៀងរូបនេះ ទៅជាយ៉ាងណានោះទេ ព្រោះថានៅពេលនេះ មិនទាន់មានព័ត៌មានបន្ថែមណាទាក់ទងជាមួយរូបលោកឡើយ។

ទោះជាយ៉ាងណាក្តី សម្រាប់ព័ត៌មានលម្អិតបន្ថែម យើងនឹងផ្សាយជូនបន្តនាពេលក្រោយទៀត៕ 

អាន វិសាល
ស្នាមរបួស
ស្នាមរបួស
ស្នាមរបួស
ស្នាមរបួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អាន វិសាល