ខេត្តកណ្ដាល ៖ អ្នក​ភូមិ​ក្រោលគោ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​៨ មីនា បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​រាយ​មង​នៅ​បឹង​ក្របី ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​មនុស្ស​ស្រី​ម្នាក់ ដេក​ស្លាប់​នៅ​ក្នុង ប្រឡាយ​ទឹក​ទំនប់​ជ្រោយ​ស្តៅ ជាប់​ព្រំ​ដី​មួយ​កន្លែង​ក្បែរ​មាត់ព្រៃ​។

បន្ទាប់​ពី​ប្រទះ​ឃើញ​សាកសព​នោះ​អ្នក​ភូមិ​ឈ្មោះ វៃ ពឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុ​របរ​កសិករ ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​រាយការណ៍​ជូន​សមត្ថកិច្ច មូលដ្ឋាន​ឲ្យ​ដឹង ពី​ហេតុការណ៍​នោះ​។

ឈ្មោះ វៃ ពឿ​ន បញ្ជាក់​ប្រាប់​សមត​ត្ថ​កិច្ច​ថា ដំបូង​ខ្លួន​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ គោលបំណង​ទៅ​រាយ​មង​នៅ​បឹង ប៉ុន្តែ​មិនឃើញ​ទូក​សម្រាប់​ជិះ​នៅ​ទីនោះ​ទេ​ក៏​ត្រឡប់​មក​ក្រោយ​វិញ​។ ពេល​ហៀ​ប​ជិះ​ម៉ូតូ​ចេញ​ហើយ​គាត់​ក៏​បាន​ចោល​ភ្នែក​ទៅ​ប្រឡាយ​ទឹក ឃើញ​មានកា​តាប​ខ្មៅ​មួយ ហើយ​បាន​ចុះ​ទៅ​មើល ស្រាប់តែ​ឃើញ​សាកសព​មនុស្ស​ស្រី​ស្លាប់​នៅ​ទីនោះ​។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ សមត្ត​កិច្ច​មូលដ្ឋាន និង​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់ ដោយ​បាន​ពិនិត្យ​សាកសព ទើប​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ នូវ ស្រី​លាភ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​គីឡូ​លេខ​៦ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ប្រើ​ទូរស័ព្ទ​០១​គ្រឿង លេខ 069-523 917​។

សាកសព​មាន​សភាព ខោ​ស្រាត​ត្រឹម​ភ្លៅ​លើ​ក្បាលជង្គង់ មុខ​ហើម​ខ្មៅ​ជាំ ដោយសារ​ការ​ប៉ះទង្គិច វាយ​នឹង​វត្ថុ​រឹង និង​ផ្នែក​ក្បាល​បែក​ដាច់​ជា​ច្រើន​កន្លែង​។ តាម​មន្ត្រី​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន ជំហាន​ដំបូង​ថា ករណី​ខាងលើ​នេះ​គឺជា​ឃាតកម្ម​។ ក្រោយ​សមត្ថកិច្ច​ពិនិត្យ​រួច សាកសព​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត ដើម្បី​រង់ចាំ​សាច់ញាតិ​ទៅ​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]