ខេត្តព្រះសីហនុ ៖ ប្តឹងតុលាការដេញម្តាយបង្កើតអាយុ៨៤ឆ្នាំ ចេញពីផ្ទះ ខណៈពេលលួចបន្លំធ្វើប្លង់កម្មសិទ្ធិយកដីរបស់គាត់តម្លៃជិត០២លានដុល្លារបានសម្រេចនេះជាលើកទីមួយហើយសម្រាប់ខេត្តព្រះសីហនុដែលគេឃើញកូនស្រីបង្កើតបានប្តឹងតុលាការដេញម្តាយបង្កើតរបស់ខ្លួនឲ្យចាកចេញពីផ្ទះយ៉ាងកំសត់ ក្រោយពេលលួចធ្វើប្លង់កម្មសិទ្ធិលើដីម្តាយដែលមានតម្លៃប្រមាណជាង១លានដុល្លារទៅ២លានដុល្លារបានសម្រេច ។
រឿងរ៉ាវដ៏ចំរូងចម្រាស់រវាងម្តាយបង្កើតជាស្ត្រីមេម៉ាយ និងចាស់ជរានៅក្នុងចង្កោមគ្រួសារដែលមានប្អូនបង្កើតប្រសូត្រចេញពីផ្ទៃមាតាតែមួយចំនួន០៥នាក់ ក្នុងនោះស្រី០៣នាក់ ។ ហើយកូនស្រីបងបង្អស់ឈ្មោះ ដេង អាង និងឈ្មោះ ដេង ឪ ជាកូនទី០៤ បានប្តឹងកូនស្រីពៅឈ្មោះដេង និ និងប្តីឈ្មោះ ម៉ុល សុធា ទៅសាលាដំបូងខេត្តព្រះសីហនុ ក្នុងអំឡុងឆ្នាំ២០១៦ រហូតដល់សាលាឧទ្ធរណ៍ក្នុងសំណុំរឿងរដ្ឋបវេណីលេខ១២៩ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ដោយមានមេធាវីចំនួន០២រូប គឺលោកជា សុខចាន់ និងនួន បូរ៉ា ជាអ្នកការពារក្តីឲ្យដើមបណ្តឹងដែលមានឈ្មោះខាងលើ ។
តាមលិខិតស្នើសុំរបស់លោកមេធាវីខាងលើ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ សំនើរសុំមកលោកប្រធានសាលាដំបូងខេត្តសុំអនុវត្តដីកាសម្រេចចាត់ចែងបណ្តោះអាសន្នរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី០១ នៃសាលាឧទ្ធរណ៍ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ របស់សាលាឧទ្ធរណ៍ក្រមនីតិវិធីរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងសំណុំរឿងដីកាសម្រេចរក្សាការពារលេខ១៤៤ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ សាលាឧទ្ធរណ៍បានសម្រេចចេញដីកាសម្រេចរក្សាចាត់ចែងបណ្តោះអាសន្នរបស់ប្រធានក្រុមប្រឹក្សាជុំនុំជម្រះ ទី០១ តាមពេលវេលាខាងលើ ។
ហើយនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ លោកឡា ប៊ុនហួន អាជ្ញាសាលា និងលោកមេធាវីដើមចោទដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ០៤ នគរបាលនៃស្នងការដ្ឋានខេត្តបានចុះមកអនុត្តដីកាខាងលើ ដោយចាប់បង្ខំឲ្យចុងបណ្តឹង (កូនបំណុល)ឈ្មោះ ម៉ុល សុធា និងប្រពន្ធឈ្មោះ ដេង និ ដែលម្តាយបង្កើតបានសាងសង់តូបឲ្យលក់ដូរចេញពីទីតាំងដីខាងមុខផ្ទះរបស់ខ្លួនដើមបណ្តឹង (ម្ចាស់បំណុល)ក្នុងទំហ៊ុំដី៨០ម៉ែត្រការ៉េ មានបណ្តោយ១០ម៉ែត្រគុណ៨ម៉ែត្រ ។ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]