ថៃ៖ មិនប៉ុន្មានថ្ងៃមុននេះ តារាសម្តែងថៃលំដាប់ជួរមុខប្រចាំប្រទេសថៃ Yaya Urassaya ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស ចូលរួមក្នុងកម្មវិធីបង្ហាញរបស់ប៊្រេនលំដាប់ពិភពលោក Louis Vuitton (LV) នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។

យ៉ាងណាមិញ រាល់ពេលដែលទៅដល់ទីនោះម្តងៗ តារាស្រីគួរស្រលាញ់រូបនេះ ក៏មិនភ្លេចផ្តិតយកនូវរូបភាពស្អាតៗ បង្ហោះនៅលើគណនីអ៊ីនស្តារក្រាមរបស់ខ្លួន ដើម្បី​ចែកជូនដល់ប្រិយមិត្តគាំទ្ររបស់ខ្លួនទស្សនាពីទិដ្ឋភាព ក៏ដូចជារូបសម្រស់របស់ខ្លួននៅឯទីនោះផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា រូបថតនៅបារាំងលើកនេះរបស់ Yaya អាចនិយាយបានថា ប្លែកជាងរាល់ដងបន្តិច ដោយតារាស្រីរូបនេះ បានបង្ហោះនូវរូបថតយ៉ាងស្រស់ស្រាយចំនួន៣សន្លឹក ដែលនាងបានស្លៀកនូវរ៉ូបដៃតូច ក.វាលជ្រៅបញ្ចេញសាច់ដើមទ្រូងយ៉ាងស៊ីអារម្មណ៍ ធ្វើឲ្យអ្នកគាំទ្រឃើញហើយស្ទើរតែរំជួលចិត្ត មិនស្រឡាំងកាំងមិនបាន ដោយសារតែនេះ ជារឿងដែលកម្រមួយដែលគេឃើញតារាស្រី ២៥ឆ្នាំរូបនេះ បង្ហោះរូបថតស្លៀករ៉ូប បញ្ចេញសាច់ទ្រូងបែបនេះផងដែរ៕ 

រូបថត Yaya ចូលរួមកម្មវិធីនៅប៉ារីស
Yaya បង្ហោះរូបបង្អួតដើមទ្រូងនៅប៉ារីស
Yaya បង្ហោះរូបបង្អួតដើមទ្រូងនៅប៉ារីស
Yaya បង្ហោះរូបបង្អួតដើមទ្រូងនៅប៉ារីស
Yaya Urassya
Yaya Urassya
Yaya Urassya
Yaya Urassya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]