ថៃ៖ កាលពីថ្ងៃទី០៦ ខែមិនា តារាសម្តែងស្រី Yingying បាននិយាយទាំងទឹកភ្នែក ដោយខ្លួនចាប់បានថាតារាសម្តែងប្រុស Toomtam ដែលត្រូវជាសង្សារលួចទាក់ទងជាមួយស្រីផ្សេង។

ជាក់ស្តែងក្រោយពីរឿងមួយនេះបានលេចលឺជាសាធារណៈ តារាសម្តែងស្រីល្បីឈ្មោះ Pooklook Fonthip ដែលត្រូវជាមិត្តជិតស្និទ្ធរបស់ Yingying បានផ្តល់បទសម្ភាសន៍និយាយទាក់ទងពីរឿងនេះដូចគ្នាថា៖

« ខ្ញុំនិង Yingying ពួកយើងនិយាយគ្នារហូត ហើយខ្ញុំក៏បានផ្តល់កម្លាំងចិត្តដល់នាងដូចគ្នា។ ខ្ញុំគិតថានេះជារឿងដែរ មនុស្សស្រីភាគច្រើនតែងតែជួប ជឿថាមិនមានអ្នកណាដែលគ្មានបញ្ហាព្រោះរឿងស្នេហានោះទេ។ តាមពិតទៅខ្ញុំដឹងស្ទើរតែទាំងអស់ ព្រោះ Yingying តែងតែមកពិភាក្សាជាមួយខ្ញុំ និងមិត្តភក្តិដទៃនៅក្នុងក្រុមរាល់ពេលដែលមានបញ្ហា គ្រាន់តែនេះមិនមែនជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំដូច្នោះហើយទើបមិនអាចនិយាយឬបកស្រាយឲ្យបានច្រើនជាងនេះ។ ក្នុងកំឡុងពេលដែល Yingying មានបញ្ហាគឺខ្ញុំនៅក្រៅប្រទេស បានត្រឹមតែទូរស័ព្ទនិយាយគ្នា តែគិតថានឹងណាត់ជួបនិយាយគ្នាផ្ទាល់ឆាប់ៗនេះ។ សូរថាខ្ញុំខឹងជំនួសមិត្តភក្តិទេ? គឺខ្ញុំមិនគិតដល់ថ្នាក់ហ្នឹងទេ អ្វីដែលខ្ញុំគួរធ្វើបំផុតនោះ គឺការផ្តល់កម្លាំងចិត្ត ហើយប្រាប់នាងថា គ្រប់បញ្ហាតែងតែមានផ្លូវដោះស្រាយជានិច្ច » ៕

Pooklook Fonthip
Pooklook Fonthip
Pooklook Fonthip
Yingying និង Toomtam
Yingying និង Toomtam
Yingying និង Toomtam

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]