ចិន៖ ជឿជាក់ថាប្រិយមិត្តមួយចំនួន ប្រាកដជាអាចនៅចាំបានហើយ ពីកំលោះសង្ហាជនជាតិចិន Ning Zetao អតីតអត្តពលិកកីឡាហែលទឹកអូឡាំពិក តំណាងឲ្យប្រទេសចិនដ៏ល្បីម្នាក់ ដែលត្រូវបានគេស្គាល់ថា មិនត្រឹមតែមានទេពកោល្យ និងសមត្ថភាពខ្ពស់ក្នុងការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងមានរូបរាងស្អាត និងស្រស់សង្ហា ដែលធ្វើឲ្យមហាជនជាច្រើន ពិសេសនារីៗមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើលោក។

លោក Ning Zetao

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ លេចឮដំណឹងថា អត្តពលិករូបនេះ បានប្រកាសខ្លួនថានឹងចូលនិវត្តន៍ពីវិស័យមួយនេះហើយ ដែលធ្វើឲ្យអ្នកគាំទ្រលោកមួយចំនួន ហាក់សម្ដែងការសោកស្តាយផងដែរ។

ជាក់ស្តែង នៅក្នុងថ្ងៃខួបឈានចូលវ័យ ២៦ឆ្នាំ កាលពីថ្ងៃពុធ ទី៦ មីនា ឆ្នាំ២០១៩ កន្លងទៅនេះ កំលោះសង្ហាហែលទឹក កម្ពស់១,៩១ម៉ែត្ររូបនេះ គឺពិតជាបានប្រកាសនៅលើបណ្តាញសង្គម Weibo ចិន ដើម្បីឲ្យមហាជនក៏ដូចជាអ្នកគាំទ្រលោកទាំងអស់ឲ្យជ្រាប យ៉ាងដូច្នេះថា៖

«កុំភ័យខ្លាចនឹងអតីតកាល និងអនាគតអី! លាហើយអាងហែលទឹក ទឹកពណ៌ខៀវដ៏ស្រស់ស្អាត ខ្ញុំនឹងចាប់ផ្តើមជីវិតថ្មីរបស់ខ្ញុំ។ អរគុណគ្រប់គ្នា ជាពិសេសហ្វេនៗដែលគាំទ្រខ្ញុំទាំងអស់។ ជូនពរអ្នកទាំងអស់គ្នាសំណាងល្អ។ ពិតណាស់! ផ្លូវជោគជ័យវាពិតជាមិនងាយស្រួលនោះទេ ដូច្នេះត្រូវតែជំរុញខ្លួនឯងទៅមុខកុំរាថយ!»

បើទោះបីជាយ៉ាងណាក្តី គេមិនច្បាស់ទេថា កំលោះសង្ហាលោក Ning Zetao សម្រេចចិត្តចូលនិវត្តន៍ដោយសារតែ មូលហេតុអ្វីឲ្យពិតប្រាកដនោះទេ។

លោក Ning Zetao

គួរឲ្យដឹងផងដែរថា លោក Ning បានចាប់ផ្តើមហែលទឹកតាំងតែពីលោកអាយុ ៨ឆ្នាំមកម៉្លេះ និងក្រោយមកលោកក៏បានបន្តហ្វឹកហាត់អាជីពមួយនេះ ជាមួយនឹងក្រុមហែលទឹករបស់កងទ័ពជើងទឹកចិន (Chinese Navy Swimming Team) នៅពេលលោកអាយុ១៤ឆ្នាំ។

លោក Ning Zetao បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីរូបលោកដណ្ដើមបានពានរង្វាន់ពិភពលោក (មេដាយមាស) ហែលទឹកសេរីចម្ងាយ១០០ម៉ែត្រ ក្នុងឆ្នាំ២០១៥ នៅទីក្រុង Kazan ប្រទេសរុស្ស៊ី។

លោក Ning Zetao

គួរម្លឹកដែរថា ដោយសារតែ ការមានទេពកោសល្យនិងសមត្ថភាពខ្ពស់ លោក Ning Zetao ក៏ធ្លាប់បានជាប់ឈ្មោះជាអត្តពលិកកីឡាហែលទឹកតំណាងឲ្យប្រទេសចិន នៅព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០១៦ ក្នុងទីក្រុង Rio ប្រទេសប្រេស៊ីលផងដែរ។

ប៉ុន្តែក្រោយមក ដោយសារតែ មានរឿងចម្រូងចម្រាស់ជាច្រើន ជុំវិញនឹងការបំពានច្បាប់ ឬមិនគោរពវិន័យមួយចំនួនដូចជា យល់ព្រមចេញទៅថតម៉ូតដែល ថតផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ដោយពុំមានការសុំអនុញ្ញាតត្រឹមត្រូវ ដែលជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អាជីពរបស់លោក រហូតត្រូវបានជ្រុះចេញពីក្រុមជ្រើសជាតិផងដែរ៕

ចង់ជ្រាបច្បាស់បន្ថែម សូមចុចអានអត្តបទចាស់៖

១. អត្តពលិកស្រស់សង្ហា វ័យក្មេង ជម្រើសជាតិចិន កំពុងធ្វើឲ្យនារីៗ ឈ្លក់វង្វេង!

២. អត្តពលិកហែលទឹកវ័យក្មេងរបស់ចិន ដែលល្បីថាសង្ហាលើកមុន ពេលនេះត្រូវជាប់បំរាមមិនឲ្យប្រកួត ក្នុងក្រុមជម្រើសជាតិ! 

លោក Ning Zetao
លោក Ning Zetao
លោក Ning Zetao
លោក Ning Zetao
លោក Ning Zetao
លោក Ning Zetao
លោក Ning Zetao
លោក Ning Zetao
លោក Ning Zetao
លោក Ning Zetao
លោក Ning Zetao
លោក Ning Zetao
លោក Ning Zetao
លោក Ning Zetao
លោក Ning Zetao
លោក Ning Zetao
លោក Ning Zetao
លោក Ning Zetao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]