កូរ៉េខាងត្បូង ៖ Chen តារាចម្រៀងប្រុស ដែលល្បីថាមានសម្លេងខ្ពស់ ពីរោះល្អ ប្រចាំក្រុម EXO ថ្មីនេះៗបានបង្ហើបពី គម្រោងបញ្ចេញអាល់ប៊ុមទោលរបស់ខ្លួន ជាលើកដំបូង សម្រាប់រយៈពេល ៧ឆ្នាំដែលបានបង្ហាញខ្លួន ជាសមាជិកក្រុម EXO។

ជាការពិតណាស់ Chen ត្រូវបានគេរាយការណ៍ថា កំពុងតែរៀបចំការថត សម្រាប់អាល់ប៊ុមទោលរបស់ខ្លួន ដែលត្រៀមនឹងចេញផ្សាយ នៅខែមេសាខាងមុខនេះហើយ។

ដំណឹងនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រ រំភើបរីករាយយ៉ាងខ្លាំង ដោយសារតែទេពកោសល្យនៃការច្រៀងរបស់ Chen ត្រូវបានគេទទួលស្គាល់ ជាយូរណាស់មកហើយ តាមរយៈការសហការជាមួយនឹង តារាល្បីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែបទចម្រៀង នៅក្នុងរឿងភាគកូរ៉េល្បីៗ ក៏ត្រូវបានប្រគល់ឲ្យតារាប្រុសរូបនេះ ជាអ្នកបកស្រាយផងដែរ៕

រូបភាព EXO
រូបភាព Chen
រូបភាព Chen
រូបភាព Chen
រូបភាព Chen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]