កូរ៉េខាងត្បូង៖ ដំណឹងដ៏គួរឲ្យអបអរសម្រាប់អ្នកគាំទ្រ ដោយនៅថ្ងៃទី១៣ ខែមិនា ខាងមុខនេះ អតីតសមាជិកក្រុម 2NE1 តារាចម្រៀងស្រី Park Bom នឹងវិល​ត្រឡប់មកលើឆាកតន្រ្តីជាថ្មី ជាមួយនឹងបទចម្រៀងថ្មី «Spring» ក្រោមទ្រនំថ្មីផលិតកម្ម D-Nation ។

ទន្ទឹមនឹងពេលវេលានៃការបញ្ចេញចម្រៀងជាផ្លូវការ កាន់តែខិតជិតមកដល់នេះផងដែរ Park Bom ក៏បានបញ្ចេញនូវ MV Teaser នៃបទចម្រៀងថ្មីរបស់ខ្លួនយ៉ាងខ្លីត្រឹមរយៈពេល ២៧វិនាទីតែប៉ុណ្ណោះ ដើម្បីពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ប៉ុន្តែទទួលបានសម្ទុះនៃទទួលការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ដោយសារតែសាច់ភ្លេងនៃបទចម្រៀងពិតជាពីរោះខ្លាំង និងជាពិសេសថែមទាំង Park Bom ជាអ្នកសម្តែងផ្ទាល់នៅក្នុង MV បទចម្រៀងរបស់ខ្លួនថែមទៀតផង។

លើសពីនេះទៅទៀត ត្រឹមតែចេញ Teaser ខ្លីតែប៉ុណ្ណោះ ប៉ុន្តែអ្នកគាំទ្រក៏អាច​កត់សម្គាល់បាន នូវឈុតសម្លៀកបំពាក់ ដែលPark Bom បានស្លៀកសម្តែងរបស់ខ្លួន ដោយនៅក្នុងឈុតសម្តែងមួយ ដែលPark Bom បានស្លៀកនូវរ៉ូបកូនក្រមុំពណ៌ស ត្រូវបានគេដឹងថា គឺជារ៉ូបដែលច្នៃដោយ «Krikor Jabotian» ឆ្នាំ២០១៣ ម៉ូដែល (closure collection ) ហើយ Krikor Jabotian នេះផងដែរ ត្រូវបានគេស្គាល់ថា គឺជាកន្លែងច្នៃម៉ូតរ៉ូបអាពាហ៏ពិពាហ៏ មួយក្នុងចំណោមកន្លែងច្នៃម៉ូតជាច្រើន ក្នុងពិភពលោកដែលមានតម្លៃថ្លៃជាងគេ ហើយរ៉ូបអាពាហ៏ពិពាហ៏ជាធម្មតា មួយអាចមានតម្លៃយ៉ាងតិចបំផុត ក៏ប្រហាក់ប្រហែល ១៨,០០០ដុល្លារផងដែរ។

ដោយឡែក សម្រាប់រ៉ូបមួយទៀត ដែលPark Bom បានស្លៀកផងដែរ ដែលជារ៉ូបមានពណ៌ឆ្នូតក្រហមលាយសនេះ ត្រូវបានបានគេដឹងថា បានតម្លៃរហូតដល់ទៅ ៤,៧៥០ដុល្លារ ឯណោះ៕ 

ឈុតកូនក្រមុំពណ៌សរបស់ Park Bom ច្នៃដោយ «Krikor Jabotian»
ឈុតកូនក្រមុំពណ៌សរបស់ Park Bom ច្នៃដោយ «Krikor Jabotian»
ឈុតកូនក្រមុំពណ៌សរបស់ Park Bom ច្នៃដោយ «Krikor Jabotian»
រ៉ូបឆ្នូតក្រហមលាយសរបស់ Park Bom
Park Bom "Spring"
Park Bom "Spring"

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]