កូរ៉េខាងត្បូង៖ ជារឿងដ៏រំភើបមួយសម្រាប់ក្រុម ITZY ដោយកាលពីថ្ងៃទី០៧ ខែមិនា ក្រុមចម្រៀងមួយនេះបានទទួលពានរង្វាន់ទី៥នៅក្នុងកម្មវិធី M Countdown របស់ប៉ុស្តិ៍ Mnet ជាមួយចម្រៀង Debut របស់ខ្លួនដែលមានចំណងជើងថា «Dalla Dalla»។

សម្រាប់ពាន់រង្វាន់លើកនេះបានធ្វើឲ្យ ITZY ក្លាយជាក្រុមចម្រៀងនារីកូរ៉េដែលទទួលបានពានរង្វាន់ច្រើនជាងគេសម្រាប់ចម្រៀង Debut សរុបទាំងអស់ចំនួន៥ និងបានបំបែកកំណត់ត្រា២២ឆ្នាំរបស់ S.E.S ថែមទៀតផង។

គួររំលឹកផងដែរថា S.E.S ជាក្រុមដំបូងដែលទទួលបានតំណែងនេះ ជាមួយបទ Debut ដែលមានចំណងជើងថា «I’m Your Girl» ទទួលបានពានរង្វាន់ចំនួន៤ និងគ្រងតំណែងនេះរយៈពេល២២ឆ្នាំដោយគ្មានក្រុមណាអាចមកជំនួសបាន។

ក្រៅពីនេះនៅមានបទ «La Vie en Rose» របស់ក្រុម IZ*ONE, បទ«Latata» របស់ក្រុម (G)I-DLE, បទ «Whistle» របស់ក្រុម BLAKPINK និងបទ «Bad Girl Good Girl» របស់ក្រុម missA ដែលធ្លាប់ទទួលពានចំនួន៣សម្រាប់ចម្រៀង Debut ដូចគ្នា៕

ក្រុមITZY
ក្រុមITZY
ក្រុមITZY
ក្រុមITZY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]