ចិន៖ បច្ចុប្បន្ននេះ តារាសម្តែងនាង Liu Yifei និងនាង Yang Mi គឺជាតារាល្បីលំដាប់ជួរមុខ នៅក្នុងប្រទេសចិន ក៏ប៉ុន្តែប្រិយមិត្តមួយចំនួនប្រហែលជា មិនទាន់ជ្រាបទេថា កាលពីជាង១០ឆ្នាំមុន មានតែនាង Liu Yifei ប៉ុណ្ណោះ ដែលជាតារាលំដាប់កំពូល ក្នុងតារាងតារាសម្តែងប្រទេសចិន ហើយចំណែកឯនាង Yang Mi វិញ គ្រាន់តែជាតួរាយរងម្នាក់តែប៉ុណ្ណោះ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ស្រាប់តែមានរឿងភ្ញាក់ផ្អើលមួយ ដោយមានអ្នកលេងបណ្តាញសង្គម បានរកឃើញ និងបង្ហោះរូបថតប៉ុន្មានសន្លឹករបស់នាង Yang Mi និងនាង Liu Yifei កាលពីជាង១០ឆ្នាំមុន ដែលរូបនោះ គឺជារូបដែលអ្នកទាំងពីរមានឱកាសថតរឿងជាមួយគ្នាលើកដំបូង មានចំណងជើងថា “The Return of the Condor Heroes” ដែលកាលនោះនាង Yang Mi មានតួនាទីជាតារារាយរងតែប៉ុណ្ណោះ ចំណែកឯនាង Liu Yifei វិញ គឺសម្តែងជាតួឯកផ្ទាល់តែម្តង។

តួយ៉ាង សម្រាប់រូបភាពមួយប៉ុន្មានសន្លឹកនោះផងដែរ បានបង្ហាញឲ្យឃើញថា កាលពីនាង Yang Mi ត្រឹមតែជាតួរាយរង មិនមានឈ្មោះក្នុងតារាលំដាប់ ទើបនាងស្ម័គ្រចិត្ត ដើរបាំងឆ័ត្រឲ្យនាង Liu Yifei ដែលជាតារាល្បី។

ក៏ប៉ុន្តែ បើក្រឡេកមើលជីវិតរបស់នាង Yang Mi នាពេលបច្ចុប្បន្នវិញ នាងគឺជាតារាលំដាប់ជួរមុខ ស្មើនឹងនាង Liu Yifei ទៅហើយ នៅក្នុងប្រទេសចិននៅពេលនេះ។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា ជីវិតមនុស្សពិតជាមើលមិនឃើញ និងមិនអាចមើលស្រាលបាននោះទេ ព្រោះថា កាលពីមុននាង Yang Mi ត្រឹមតែជាតួរាយរង និងដើរបាំងឆ័ត្រឲ្យគេតែប៉ុណ្ណោះ ក៏ប៉ុន្តែនៅពេលនេះ នាងបែរជាហក់ឡើងក្លាយជាកំពូលតារាសម្តែង ប្រចាំប្រទេសស្មើនឹងតារាល្បីៗដទៃទៀតដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?  

Lui Yifei
Yang Mi
Lui Yifei និង Yang Mi ពេលនេះ
រូបភាពYang Mi មិនទាន់ល្បី បាំងឆ័ត្រឲ្យ Yifei
Lui Yifei និង Yang Mi កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]