អេស្ប៉ាញ៖ អតីតអ្នកចាត់ការរបស់ក្លិប Manchester United លោក Jose Mourinho ត្រូវបានក្លិប Real Madrid ចាប់អារម្មណ៍ទាក់ទងមកដឹកនាំក្លិបសាជាថ្មីម្តងទៀតរហូតដល់ចប់រដូវកាល។ ដោយឡែកលោក Santiago Solari ដែលជាគ្រូបង្វឹកបច្ចុប្បន្ន ត្រូវគេរំពឹងថានឹងអាចត្រូវក្លិបបញ្ឈប់ពីតំណែង ក្រោយការប្រកួតទល់នឹង Valladolid នៅចុងសប្តាហ៍នេះតែម្តង។

លោក Jose Mourinho

បើតាមការពិភាក្សាយ៉ាងយូររបស់ថ្នាក់ដឹកនាំរបស់ក្លិបរួមមានលោក Florentino Perez និងលោក Jose Angel Sanchez បានសម្រេចថា លោក Jose Mourinho គឺជាជម្រើសមួយដែលសាកសមបំផុតសម្រាប់ការទទួលតួនាទីជាអ្នកចាត់ការ និងជាគ្រូបង្វឹករហូតដល់បញ្ចប់រដូវកាលនេះ ខណៈដែលការពិភាក្សានេះក៏បានសម្រេចថា ការប្រកួតទល់នឹង Valladolid នៅថ្ងៃអាទិត្យនេះ គឺជាការដឹកនាំប្រកួតចុងក្រោយរបស់លោក Solari នៅ Real Madrid។

បើទោះបីជាបែបណាក្តីក្លិប Real Madrid មិនទាន់ចុះកិច្ចសន្យាជាមួយលោក Jose Mourinho នៅឡើយទេ ដោយក្លិបនៅតែមានសង្ឃឹមក្នុងការនាំយកលោក Zidane ត្រឡប់មកដឹកនាំក្រុមម្តងទៀតនារដូវកាលក្រោយ៕

លោក Florentino Perez និងលោក Zidane
លោក Zidane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]