ថៃ៖ តារាសម្ដែងស្រី កញ្ញា Pokchat Thiamchai បានធ្វើឲ្យមហាជននាំគ្នាភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីរូបនាងបានបង្ហើបថា ធ្លាប់ត្រូវអតីតមិត្តប្រុសក្បត់ លួចលាក់ទៅទាក់ទងស្រីផ្សេង ជាច្រើនលើក ទម្រាំតែនាងដាច់ចិត្តបែកគ្នានឹងមិត្តប្រុស។

យោងតាមរយៈការផ្ដល់កិច្ចសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍មួយ កាលពីពេលថ្មីៗនេះ តារាស្រីកញ្ញា Pokchat បានរៀបរាប់រឿងរ៉ាវខូចចិត្ត ដែលលាក់មកជាង៧ឆ្នាំនេះ ទាំងទឹកភ្នែកថា ការពិតកាលពីប៉ុន្មានខែមុននេះ ទំនាក់ទំនងស្នេហារវាងនាង និងអតីតមិត្តប្រុសបានចែកផ្លូវគ្នាទៅហើយ ប៉ុន្តែក៏មិនមានការស្ដាយក្រោយនោះទេ សម្រាប់ការបែកបាក់ស្នេហារបស់នាងនេះ។

ជាមួយនឹងហេតុផលដែលធ្វើឲ្យនាងឆ្អែតចិត្តបែបនេះ តារាស្រី កញ្ញា Pokchat បានប្រាប់ថាខ្លួនធ្លាប់ត្រូវអតីតមិត្តប្រុសក្បត់ចិត្ត លួចទៅទាក់ទងជាមួយនារីៗដទៃ ជាង២០នាក់ ក្នុងរយៈពេលអ្នកទាំងពីរស្រលាញ់គ្នា ជាង៧ឆ្នាំមកនេះ ហើយចំពោះមូលហេតុដែលនាងត្រូវអត់ទ្រាំរហូតមកដល់ពេលនេះ ក៏ព្រោះកន្លងមក រូបនាងស្រលាញ់គូស្នេហ៍ខ្លាំងពេក រហូតធ្វើឲ្យកំហុសដដែលៗកើតឡើងមិនចេះចប់យ៉ាងដូច្នេះ៕

Pokchat
Pokchat
Pokchat
Pokchat និងអតីតមិត្តប្រុស
Pokchat និងអតីតមិត្តប្រុស
Pokchat និងអតីតមិត្តប្រុស
Pokchat និងអតីតមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]