ម៉ាឡេស៊ី៖ អតីតតារាសម្ដែងស្រីម៉ាឡេស៊ី Tracy Lee ថ្មីៗនេះបានធ្វើឲ្យមហាជនជាច្រើន ខ្សឹកខ្សួលអួលដើម.ក ស្ទើរស្រក់ទឹកភ្នែក បន្ទាប់ពីនាងបានបង្ហោះរូបភាពផ្អែមល្ហែម អមមកជាមួយនឹងសាររៀបរាប់យ៉ាងក្ដុកក្ដួលរំជួលចិត្ត ក្រោយស្វាមីជាទីស្រលាញ់បានលាចាកលោកគ្មានថ្ងៃត្រលប់ បន្សល់ទុកនាងនិងកូនប្រុសតូច ទាំងអាឡោះអាល័យ។

Tracy Lee និងស្វាមី

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អតីតតារាសម្ដែងស្រី Tracy Lee វ័យ៣៣ឆ្នាំ បានរៀបការជាមួយនឹងស្វាមី គឺលោក Ben Goi អាយុ៤៣ឆ្នាំ ដែលជាកូនប្រុសអ្នកជំនួញសិង្ហបុរី លោក Sam Goi ដ៏ជោគជ័យម្នាក់ កាលពីចុងខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ដោយបច្ចុប្បន្នទទួលបានចំណងដៃកូនប្រុសតូចម្នាក់ផងដែរ។

ប៉ុន្តែជារឿងដ៏គួរឲ្យសោកស្តាយបំផុតនោះ ខណៈការបង្កើតគ្រួសារដ៏មានសុភមង្គលទើបតែបានរយៈពេលខ្លីប៉ុណ្ណោះ ស្វាមីជាទីស្រលាញ់របស់អតីតតារាសម្ដែងស្រីដ៏ស្រស់ស្អាតរូបនេះ ក៏បានលាចាកលោកគ្មានថ្ងៃត្រលប់ ដោយសារតែជំងឺគាំងបេះដូង ស្លាប់ត្រឹមវ័យ៤៣ឆ្នាំ កាលពីថ្ងៃទី៣ កុម្ភៈ ខែមុននេះ ដែលធ្វើឲ្យនាងពិតជាក្តុកក្តួល សឹងតែពុំអាចទទួលយកបាន។

Tracy Lee និងស្វាមី

ជាការពិតណាស់ បើគិតមកទល់ពេលនេះ រយៈពេលជាង១ខែទៅហើយ នូវការស្លាប់របស់លោក Ben Goi ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី Lee នាងនៅតែមិនទាន់អស់អាល័យ នឹងស្វាមីសំណព្វចិត្តដែលត្រូវឃា្លតឆ្ងាយទ្រូងនេះ ហើយគេក៏តែងសង្កេតឃើញនាង នៅតែបន្តបង្ហោះរូបភាពស្វាមី អមមកជាមួយនឹងសាររៀបរាប់យ៉ាងរំជួលចិត្តជារឿយៗផងដែរ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ អតីតតារាស្រីរូបនេះ ក៏បានសរសេររៀបរាប់សារយ៉ាងវែងអន្លាយមួយ នៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងស្វាមីរបស់នាង រហូតធ្វើឲ្យអ្នកអានមួយចំនួន អាចនឹងឆួលចិត្ត ស្រក់ទឹកភ្នែកជំនួសនាងទៀតផង។

លោក Ben Goi ស្លាប់ដោយសារគាំងបេះដូង

Lee នាងបានសរសេររៀបរាប់ថា៖

«រយៈពេល១ខែហើយ..... អូននៅតែតស៊ូព្យាយាមរៀនរស់នៅក្នុងជីវិតដ៏កំសត់មួយនេះ ដែលគ្មានវត្តមានរបស់បង។ វាគឺជាផ្លូវដ៏វែងឆ្ងាយ ឆ្ងាយសែនឆ្ងាយ ដែលបងបានចាកចេញពីអូនទៅ។ អ្វីៗគ្រាន់តែជាអនុស្សាវរីយ មិនថាតែកន្លែងដែលពួកយើងបានទៅ... អូនតែងតែសម្លឹងមើលទូរស័ព្ទជានិច្ច រង់ចាំការផ្ញើសារពីបង។ បងដឹងទេ គ្រប់គ្នានៅក្នុងផ្ទះនឹកបងខ្លាំងណាស់។ អូនចង់ឮសំឡេងស្រមុករបស់បងរាល់យប់ ប៉ុន្តែនៅពេលនេះ វាលែងដូចមុនទៀតហើយ។ អារម្មណ៍កក់ក្តៅនៃដៃរបស់បងដែលបានឱបអូន ពេលអូនរងាក៏លែងមានដូចមុនមានដែរ។ សូម្បីតែកូនប្រុសរបស់ពួកយើង ក៏គេបាត់បង់ការឱបថ្នាក់ថ្នមពីបង នៅពេលដែលគេយំរាល់យប់ដែរ។ (Hubby!) ប្តីសម្លាញ់! អូនពិតជានឹកបងខ្លាំងណាស់! អូនពិតជានឹកការឱបរបស់បង ដែលផ្តល់ភាពកក់ក្តៅមកអូន! ដឹងទេខ្លាឃ្មុំរបស់អូន?»

Tracy Lee

អ្វីដែលរឹតតែរំជួលចិត្តជាងនេះទៅទៀតនោះ Lee នាងក៏បានសរសេរសារ ដែលកូនប្រុសរបស់នាង ត្រូវបាត់បង់ឪពុកជាទីស្រលាញ់យ៉ាងដូច្នេះបន្តទៀតថា៖

«បងមានដឹងទេ? ព្រឹកនេះអូនបានបើករូបថតដែលបងបានឱបកូនប្រុសយើង ហើយគេក៏បានចង្អុលទៅរូបរបស់បង និងបានហៅបងថា ប៉ា! ប៉ា! (Daddy)។ កូនប្រុសរបស់បង បានស្រែកហៅបងឲ្យត្រលប់មកវិញ។ នៅពេលណាដែលអូនមានអារម្មណ៍ថា ទឹកភ្នែកអូនវាកំពុងតែហូរស្រក់ អូនតែងតែមើលវីដេអូចាស់ៗរបស់បង ស្ដាប់សំឡេងរបស់បង ហើយអូនក៏តែងលួងប្រាប់ខ្លួនឯងថា អូនមិនត្រូវយំ មិនត្រូវក្រៀមក្រំនោះទេ ព្រោះថាបងមានព្រះជាម្ចាស់ដែលកំពុងមើលថែបន្ទាប់ពីអូនហើយ។ ហើយទ្រង់ក៏នឹងមិនបោះបង់បងចោលឡើយ»

តើសម្រាប់ប្រិយមិត្តវិញមានអារម្មណ៍យ៉ាងណាដែរ?  

Tracy Lee និងស្វាមី
Tracy Lee និងស្វាមី
Tracy Lee និងស្វាមី
Tracy Lee និងកូនប្រុស
Tracy Lee និងស្វាមី
Tracy Lee និងស្វាមី
Tracy Lee និងស្វាមី
View this post on Instagram

一个月了 。。。我还在努力适应着没有你的日子。这一次是你不在我身边最久的一次 … 以前你出国我总会不断看电话 期待着讯息铃声响起,但现在也只能把想对你说的话写成日记 每个晚上少了那熟悉的打呼声 再冷也感受不到那厚实温暖的双手 半夜孩子哭 没有爸爸抱 傍晚没有你车声回来 房间没有你香水味道 难过也没有你的肩膀可以依靠 老公 我想念你的 bear hug. 我要我的阿拉丁 今早让孩子看你抱他的照片 ,他拍打的说 :爸爸 他再次叫你了 你听到了吗 我拒绝活在悲伤里 所以每当眼泪泛起时 我就会看有你的视频 听你的声音 然后提醒自己 不要难过 上帝在照顾你 且不曾离弃我们 祂说:‘疲乏的,他赐能力。软弱的,他加力量。那等候耶和华的,必重新得力。他们必如鹰展翅上腾,他们奔跑却不困倦,行走却不疲乏。 #beStill

A post shared by Tracy Lee 李美玲 (@tracyleemeileng) on

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]