កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ Yang Hyun Suk អ្នកគ្រប់គ្រងផលិតកម្ម YG ត្រូវបានគេរាយការណ៍ថា ជាម្ចាស់ក្លឹបកម្សាន្ត Love Signal ឬ X Club ដែលពាក់ព័ន្ធនឹងរឿង គេចវេស ពន្ធខុសច្បាប់របស់ តារាចម្រៀងល្បីឈ្មោះ Seungri។

ក្រុមអ្នកសារព័ត៌មានរបស់កូរ៉េ បាននិយាយថា Yang Hyun Suk ប្រហែលជាប្រើវិធីតែមួយ ដើម្បីគ្រប់គ្រងក្លឹបកម្សាន្ត ជាច្រើនកន្លែងរបស់ខ្លួន ព្រោះតែឥឡូវនេះ អ្នកគ្រប់គ្រងផលិតកម្ម YG រូបនេះ ត្រូវបានគេរកឃើញបន្ថែមទៀតថា ជាម្ចាស់ក្លឹបកម្សាន្ត ជាច្រើនកន្លែងផ្សេងទៀត នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹង រឿងគេចពន្ធខុសច្បាប់ដូចគ្នា។

បើយោងតាមរបាយការណ៍របស់ Kuki News ក្រៅពីក្លឹប Love Signal ទៅ នៅមានក្លឹប Gabbia ក្លឹប Moon Night និងក្លឹប Samgeori Byulbam ទៀត ដែលត្រូវបានចុះបញ្ជីជា ភោជនីយដ្ឋានទូទៅ ហើយត្រូវបង់ពន្ធត្រឹមតែ ១០ភាគរយ ប៉ុណ្ណោះ។ ប៉ុន្តែធាតុពិត នៅខាងក្នុងភោជនីយដ្ឋានទូទៅនេះ វាជាក្លឹបកម្សាន្ត រៀបចំឡើងសម្រាប់មនុស្សពេញវ័យ ដែលត្រូវបង់ពន្ធចំនួន ១៣ ភាគរយ៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Yang Hyun Suk
រូបភាព Yang Hyun Suk
រូបភាព ក្លឹបកម្សាន្ត
រូបភាព ក្លឹបកម្សាន្ត
រូបភាព ក្លឹបកម្សាន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]