ឆេក៖ លោក Michal Prasek គឺជាជនជាតិឆេក មានអាយុ៣៣ឆ្នាំ ហើយក៏ជាម្ចាស់សត្វតោញីឈ្មោលពីរក្បាលដែលលោកបានយកពួកវាមកចិញ្ចឹមនៅក្នុងសួនខាងក្រោយផ្ទះដែរ។ យ៉ាងណាមិញ ឥឡូវនេះ លោក Prasek ត្រូវបានសត្វតោដែលលោកបានយកមកចិញ្ចឹមនោះ ហែកស៊ីជាកំណាត់ៗរហូតដល់ស្លាប់បាត់ទៅហើយ ដែលហេតុការណ៍នេះបានកើតឡើងនៅក្នុងសួនច្បារខាងក្រោយផ្ទះគាត់ផ្ទាល់ មានទីតាំងក្នុងតំបន់ Zdechav ប្រទេសឆេក។

លោក Michal Prasek និងសត្វតោឈ្មោល
លោក Prasek និងសត្វតោឈ្មោល

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ លោក Prasek បានយកសត្វតោឈ្មោលមួយក្បាលយ៉ាងធំមកចិញ្ចឹម គិតមកទល់សព្វថ្ងៃនេះ វាមានអាយុ៩ឆ្នាំហើយ។ 

ចិញ្ចឹមតោឈ្មោលនោះមិនទាន់បានមួយឆ្នាំស្រួលបួលផង លោក Prasek បែរជាបែកគំនិតយកតោញីមួយទៀតមកចិញ្ចឹមបន្ថែម ដោយដាក់ពួកវាឲ្យនៅក្នុងទ្រុងដាច់ពីគ្នា។ មិនតែប៉ុណ្ណោះ លោក Prasek តែងតែកោះហៅអ្នកជិតខាងក្នុងភូមិផងរបងជាមួយឲ្យមកគយគន់សត្វតោចិញ្ចឹមរបស់គាត់ដែរ។ ប៉ុន្តែគាត់មិនបានសុំសិទ្ធិអនុញ្ញាតិពីនរណាម្នាក់ទេមុនពេលសម្រេចចិត្តយកតោពីរក្បាលនេះមកធ្វើជាសត្វចិញ្ចឹមនេះ។

យោងតាមប្រសាសន៍របស់សមត្ថកិច្ចក្នុងតំបន់បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យលោក Prasek ស្លាប់នេះព្រោះតែគាត់បានដើរចូលក្នុងទ្រុងសត្វតោដែលគាត់បានសង់នៅសួនច្បារខាងក្រោយផ្ទះនោះ។ ពួកគេបន្តថា “បន្ទាប់មក លោក Prasek ក៏ត្រូវបានសត្វតោខាងលើហក់មកត្របាក់យកតែម្តង”។ ឪពុករបស់លោក Prasek គឺជាអ្នកដែលដឹងនិងឃើញហេតុការណ៍នេះមុនគេព្រោះ គាត់បានឃើញសាកសពរបស់កូនប្រុសគាត់ដេកស្លាប់នៅក្នុងទ្រុងតោផ្ទាល់ភ្នែកគាត់តែម្តង។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ក្រុមប៉ូលិសក្នុងតំបន់បានសម្រេចចិត្តបាញ់សម្លាប់សត្វតោញីឈ្មោលទាំងពីរនេះចោលទៅហើយ៕   

មានវីដេអូនៅខាងក្រោម៖

លោក Prasek និងសត្វតោឈ្មោល
សត្វតោញីរបស់លោក Prasek
សត្វតោញីរបស់លោក Prasek
សត្វតោញីរបស់លោក Prasek
សត្វតោញីរបស់លោក Prasek

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]