អេស្ប៉ាញ៖ សារព័ត៌មានល្បីៗជាច្រើនបានរាយការណ៍ថា ខ្សែការពារក្លិប Real Madrid កីឡាករ Marcelo បានយល់ព្រមលើលក្ខខណ្ឌផ្សេងៗរួចរាល់ហើយសម្រាប់ការផ្ទេរទៅកាន់ក្លិប Juventus។ Marcelo ហាក់មិនមានការពេញចិត្តក្នុងការរួមរស់ជាមួយ Real Madrid ទៀតឡើយ បន្ទាប់ពីកីឡាកររូបនេះត្រូវបានគ្រូបង្វឹករបស់ Real Madrid ដាក់ឱ្យអង្គុយនៅកៅអីបម្រុង ដោយប្រើប្រាស់កីឡាករវ័យក្មេង Sergio Reguilon ជំនួសវិញ។

Marcelo

កន្លងមកក៏ធ្លាប់មានពាក្យចចាមអារ៉ាមផ្សេងៗជុំវិញការចរចារវាង Marcelo និង Juventus ផងដែរបន្ទាប់ពីការចាកចេញរបស់ Ronaldo។ 

កាលពីពេលថ្មីៗនេះសារព័ត៌មានរបស់អ៊ីតាលី La Stampa បានផ្សាយថា Marcelo បានឈានដល់ការព្រមព្រៀងក្នុងការចុះកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយក្លិប Juventus រួចរាល់ហើយ ដោយនឹងទទួលបានប្រាក់នឿយហត់ ១២លានអឺរ៉ូក្នុងមួយរដូវកាល។

Marcelo

ការចាកចេញទៅកាន់ Juventus អាចជារឿងល្អសម្រាប់ Marcelo ដោយសារតែអតីតមិត្តជិតស្និទ្ធគេគឺ Cristiano Ronaldo កំពុងប្រកបអាជីពនៅទីនោះស្រាប់។ Ronaldo និង Marcelo មានទំនាក់ទំនងមិត្តភាពយ៉ាងជ្រាលជ្រៅ អំឡុងពេលដែលពួកគេចំណាយពេល ៩រដូវកាលរួមគ្នានៅ Real Madrid។ លើសពីនេះទៅទៀត ម្ចាស់អាវលេខ១២រូបនេះ គឺជាមនុស្សតែម្នាក់គត់ដែល Ronaldo ទុកចិត្ត និងបានប្រាប់ពីគម្រោងនៃការចាកចេញទៅកាន់ Juventus៕

Marcelo និង Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]