ភ្នំពេញ៖ ថ្ងៃពិសេសរបស់តារាចម្រៀងប្រុស ដែលពោរពេញដោយសមត្ថភាពលោកសុខ រក្សា និងតារាសម្តែងស្រីដ៏ឆ្នើម កញ្ញាកុល ដាវី បានចូលរោងរៀបការជាមួយគ្នានៅក្នុងថ្ងៃនេះ ដែលមានកំពុងតែប្រព្រឹត្តឡើងយ៉ាងអធិកអធម មានភ្ញៀវកិត្តិយសជាច្រើនបានចូលរូម។

ទន្ទឹមនឹងថ្ងៃនេះដែរ គូស្វាមីភរិយាថ្មីមួយគូនេះ បានរៀបចំតែងខ្លួនយ៉ាងស្រស់សង្ហា យ៉ាងសាកសមជាមួយគ្នាបំផុត មិនត្រឹមតែប៉ុណ្ណោះមហាជនជាច្រើន ក៏បាននាំគ្នាសរសើរដល់សម្រស់ដ៏ស្អាត ក្នុងថ្ងៃជ័យមង្គលរបស់អ្នកទាំង២ផងដែរ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅក្នុងថ្ងៃជ័យមង្គលមួយនេះ តារាប្រុសរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរគ្រប់គ្នា ក្រោយលោកបានបញ្ចេញសំនៀងដោយខ្លួនឯង ក្នុងបទភ្លេងការជាច្រើនបង ជាមួយនឹងតារាពហុជំនាញជើងចាស់ អ្នកនាងខាត់ សុឃីម។

តាមរយៈការLive វីដេអូនេះដែរ អ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត ព្រោះថានៅពេលដែលលោកច្រៀងផ្ទាល់ អបអរធ្វើឲ្យពិធីកាន់តែសប្បាយរីករាយបែបនេះ ពិតជាពីរោះខ្លាំងគួរឲ្យសរសើរតែម្តង៕

ចង់ជ្រាបច្បាស់សូមទស្សនា វីដេអូខាងក្រោមនេះ៖ 

សុខ រក្សា និងកុល ដាវី ក្នុងថ្ងៃមង្គល
សុខ រក្សា និងកុល ដាវី ក្នុងថ្ងៃមង្គល
កុល ដាវី ក្នុងថ្ងៃមង្គល
សុខ រក្សា និងកុល ដាវី ក្នុងថ្ងៃមង្គល
សុខ រក្សា និងកុល ដាវី ក្នុងថ្ងៃមង្គល
សុខ រក្សា ច្រៀងភ្លេងការក្នុងថ្ងៃមង្គលខ្លួន
សុខ រក្សា ច្រៀងភ្លេងការក្នុងថ្ងៃមង្គលខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ រក្សា