ថៃ៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងចំណូលថ្មី លោក God Itthipat ដែលគ្រប់គ្នាភាគច្រើនស្គាល់លោកតាមរយៈការសម្ដែងខ្សែភាពយន្តរឿង «2Moons The Series» បានជួបហេតុការណ៍រន្ធត់ចិត្តមួយ ខណៈដែលឪពុកលោកបានគាំងបេះដូង នៅក្នុងរោងកុន។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបានកើតកំឡុងពេល ឪពុករបស់តារាសម្ដែងប្រុស លោក God កំពុងតែទស្សនាខ្សែភាពយន្តរឿង «Captain Marvel» ជាមួយនឹងកូនៗ នៅក្នុងរោងកុននេះដែរ បានធ្វើឲ្យមហាជនដែលកំពុងតែស្ថិតនៅទីនោះ មានការភ័យគ្រប់គ្នាជាខ្លាំង ថែមទៀតផង ។

ដោយឡែក ភ្លាមៗនោះ នៅក្នុងហេតុការណ៍ខាងលើនេះដែរ ក៏មាននិសិ្សតពេទ្យម្នាក់ បានជួយសង្រ្គោះដល់ឪពុករបស់តារាប្រុសរូបនេះ រហូតទាល់តែចង្វាក់បេះដូង បានដំណើរការឡើងវិញ ទើបបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យបន្តទៀតផងដែរ៕ 

God
God
គ្រួសារ God
គ្រួសារ God
គ្រួសារ God
ការជួយសង្រ្គោះឪពុក God
ការជួយសង្រ្គោះឪពុក God

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]