ប៊ែលហ្សិក៖ អតីតខ្សែបម្រើរបស់ Manchester United និង Everton កីឡាករ Marouane Fellaini បានប្រកាសថា រូបគេសម្រេចចូលនិវត្តន៍ពីក្រុមជម្រើសជាតិប៊ែលហ្សិកជាផ្លូវការហើយ។ Fellaini ធ្លាប់បង្ហាញខ្លួនបាន ៨៧លើក និងរកបាន ១៨សម្រាប់ ក្រុមជម្រើសជាតិប៊ែលហ្សិក។ Fellaini ក៏ធ្លាប់រួមចំណែកជាមួយប៊ែលហ្សិកក្នុងព្រឹត្តិការណ៍ FIFA World Cup បាន ២ដង និងចុងក្រោយនេះជួយឱ្យប៊ែលហ្សិកទទួលបានចំណាត់ថ្នាក់លេខ៣ នៃ FIFA World Cup ២០១៨ផងដែរ។

កីឡាករ Marouane Fellaini

ក្រោយពេលប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ Fellaini បាននិយាយថា៖ “ខ្ញុំមានការចងចាំដ៏អស្ចារ្យជាច្រើន ហើយខ្ញុំពិតជាមានមោទនភាពណាស់ដែលពេលនេះប៊ែលហ្សិកកំពុងឈរនៅចំណាត់ថ្នាក់លេខ១ នៃតារាងចំណាត់ថ្នាក់របស់ FIFA”។ Fellaini បានបន្តថា៖ “ខ្ញុំមានអារម្មណ៍ថា នេះជាពេលវេលាដ៏ល្អសម្រាប់ខ្ញុំក្នុងការចាកចេញពីក្រុមជម្រើសជាតិ ដោយទុកឱ្យយុវជនជំនាន់ក្រោយកសាងភាពជោគជ័យជាបន្តសម្រាប់ប្រវត្តិសាស្ត្របាល់ទាត់ប៊ែលហ្សិក”។

គួររម្លឹកថា Fellaini បានចាកចេញពី Manchester United ទៅចូលរួមជាមួយក្លិបនៅលីគកំពូលចិន Shandong Luneng កាលពីអំឡុងទីផ្សារដោះដូរកីឡាករខែមករាមុននេះ៕ 

កីឡាករ Marouane Fellaini និងមិត្តរួមក្រុម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]