ភ្នំពេញ៖ លើសពីឱក សុគន្ធកញ្ញា ដែលធ្វើឲ្យ កក្រើកពិធីជប់លៀង អមដោយ បើកសម្ពោធគម្រោងលក់ចម្ការ មិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី២៧ កុម្ភៈ នៅភ្នំពេញ តារាចម្រៀងល្បីល្បាញលោក ព្រាប សុវត្ថិ ឯណោះវិញ គឺរឹតតែធ្វើឲ្យ កញ្ជ្រោលព្រឹត្តិការណ៍ដែលមានឈ្មោះថា"ឋានព្រះឥន្ទ" ដែលបានធ្វើនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៧ មីនា នោះទៅទៀត។ គ្រាន់តែមានការប្រកាសថា លោកឡើងឆាកមិនទាន់ ទាំងបកស្រាយបទចម្រៀង គឺមានអ្នកគាំទ្រឡោមព័ទ្ធកកកុញពេញឆាកតែម្ដង។

លោក ព្រាប សុវត្ថិ ដែលត្រូវគេស្គាល់ថាជាម្ចាស់គម្រោងដីឡូតិ៍មួយរូបដែរ បានអះអាងថា គឺជាដំណឹងល្អខ្លាំងណាស់ ដែលប្រទេសកម្ពុជាមានក្រុមហ៑ុនស្របច្បាប់ពុះលក់ចម្ការជាហិចតា ហើយថែមទាំងមានសេវាបង់រំលោះមិនគិតការប្រាក់ និងមានទាំងការមើលថែដំណាំឲ្យផង ដោយមិនបាច់ខ្វល់រឿងដាំដុះខ្លួនឯង។ លោកទទូចអោយគាំទ្រគម្រោងមួយនេះ ដើម្បីលើកស្ទួយដល់វិស័យកសិកម្មនៅកម្ពុជា ក៍ដូចជាដើម្បីមានចម្ការដែលជាកំណប់ទ្រព្យតកូនតចៅ។ លោកថាជារឿងសប្បាយចិត្តណាស់ ដែលលោកបានច្រៀងបើកសម្ពោធ គម្រោងលក់ចម្ការដូងក្រអូបរបស់ក្រុមហ៑ុននេះស្ថិតនៅខេត្តសៀមរាប ដោយកាន់តែសប្បាយ នៅពេលគ្រាន់តែឡើងឆាកភ្លាម ក៏មានម្ចាស់ចម្ការ យ៉ាងកុះករមកគាំទ្រលោកពេញមុខឆាក។

លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង និងជាប្រធានគម្រោងឈ្មោះឋានព្រះឥន្ទ បានអះអាងថា ក្រោយពីលោកទទួលជោគជ័យក្នុងគម្រោងពុះលក់ចម្ការធុរ៉េន ចម្ការបឺ និងចម្ការដូងក្រអូប នៅខេត្តពោធិសាត់ មណ្ឌលគីរី និងកំពត ពេលនេះក្រុមហ៑ុនរបស់លោកសម្រេចបើកលក់ចម្ការដូងក្រអូប នៅខេត្តសៀមរាប ក្នុងគម្រោងទី៨ទៀតហើយ ដោយធ្វើពិធីសម្ពោធនៅក្រុងប៉ោយប៉ែត ក្រោមវត្តមានអភិបាលក្រុង និងតារាល្បីៗរួមមានលោក ព្រាប សុវត្ថិ នាយពែកមី និងក្រុមកំប្លែងល្បីៗ។ លោកថាគម្រោងនេះ ត្រូវបានប្រកាសលក់ បន្ទាប់ពីក្រុមហ៑ុនប្រមូលទិញដីចម្ការពីពលរដ្ឋនៅឃុំស្លែង ស្រុកស្រីស្នំ ខេត្តសៀមរាប បានជាង១ពាន់ហិចតា ហើយសម្រេចដាំជាចម្ការដូងក្រអូប ស្របតាមសណ្ឋានដី ដើម្បីពុះជាឡូតិ៍លក់វិញ ដោយក្នុងមួយឡូតិ៍មានទំហំ៥០ម៉ែត្រ គុណនឹង២០០ម៉ែត្រ ស្មើនឹងមួយហិចតា ដោយលក់ក្នុងតម្លៃដី១៤០០០ និងតម្រូវឲ្យបង់រំលោះ ដោយគ្មានតម្កល់ប្រាក់កក់ ឬ ឯកសារ។ អ្វីដែលសំខាន់គឺក្រុមហ៑ុនធានាផ្ដល់ប្លង់រឹងពេលបង់រំលោះចប់ និងធានាមើលថែផលដំណាំឲ្យពេញរយៈពេល៤ឆ្នាំ ដោយក្រោយ៤ឆ្នាំគឺមើលថែខ្លួនឯង ឬ ម៉ៅផ្លែឲ្យក្រុមហ៑ុនមើលថែ។

លោក សាន ស៑ានហូ អភិបាលក្រុងប៉ោយប៉ែត បានអះអាងថាគម្រោងឋានព្រះឥន្ទរបស់ក្រុមហ៑ុន គឺគម្រោងលើកស្ទួយវិស័យកសិកម្មដ៏ល្អមួយ ដែលក្រៅពីជួយអភិវឌ្ឍន៍ដីស្រែដីចម្ការទុកចោល ឲ្យក្លាយជាតំបន់ពណ៍បៃតង និងជាតំបន់ទេសចរណ៍ ក៍ជាគម្រោងដែលជួយអោយពលរដ្ឋទទួលបាននូវកំណប់ទ្រព្យតកូន​តចៅផងដែរ។ លោករំពឹងថាអ្នកចូលចិត្តវិនិយោគលើគម្រោងដីឡូតិ៍តូចៗនឹងចាប់អារម្មណ៍មកវិនិយោគ លើគម្រោងដីចម្ការធំៗបែបនេះវិញ ដោយសារគម្រោងមួយនេះ មានកាេទទួលស្គាល់ច្បាស់លាស់ពីរដ្ឋាភិបាល ហើយមិនមែនជាដីសម្បទាន ឬដីជួល ដែលបារម្ភពីការបង់ដាច់ហើយមិនបានដី៕

ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
នៅក្នុងព្រឹត្តិការណ៍ «ឋានព្រះឥន្ទ»
នៅក្នុងព្រឹត្តិការណ៍ «ឋានព្រះឥន្ទ»
នៅក្នុងព្រឹត្តិការណ៍ «ឋានព្រះឥន្ទ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ