កូរ៉េខាងត្បូង ៖ កាលពីល្ងាចថ្ងៃទី ៧ ខែមីនា ម្សិលមិញនេះ បន្ទាប់ពីការសម្ដែងក្នុងកម្មវិធី M Countdown បានបញ្ចប់ TXT ក្រុមចម្រៀងប្រុសជំនាន់ថ្មី របស់ផលិតកម្ម BigHit ស្រាប់តែបានចែករំលែក រូបភាពជួបជុំគ្នាមួយសន្លឹក ជាមួយសិស្សច្បង BTS របស់ពួកគេ ដែលជាក្រុមចម្រៀងប្រុស កំពុងល្បីល្បាញខ្លាំង ទូទាំងពិភពលោក។

ក្នុងនោះដែរ TXT បានសរសេរសារដ៏ផ្អែមល្ហែម អរគុណដល់ BTS សម្រាប់ការខិតខំ ព្យាយាមសាងស្នាដៃ ធ្វើឲ្យល្បីល្បាញពាសពេញពិភពលោក។ ពួកគេពិតជាមានមោទនភាពណាស់ កាលបានក្លាយជា ផ្នែកមួយរបស់ BigHit ហើយមានឈ្មោះជាសិស្សប្អូនរបស់ BTS។ TXT ថែមទាំងបានបង្ហាញអ្នកគាំទ្រផងដែរថា សិស្សច្បងរបស់ពួកគេ បានចំណាយពេលវេលាដ៏មមាញឹក ដើម្បីផ្ដល់ជាកម្លាំងចិត្ត និងដំបូន្មានដល់ពួកគេជាញឹកញាប់។ ហើយពួកគេស្រលាញ់ សិស្សច្បងខ្លាំងណាស់។

ជាការពិតណាស់ ទាំងរូបភាពជួបជុំគ្នា របស់ពួកគេទាំង២ក្រុម គឺជាអ្វីដែលអ្នកគាំទ្រចង់ឃើញខ្លាំងបំផុត ដោយសារតែ BTS ធ្លាប់ជាក្រុមចម្រៀង ដែលគ្មានសិស្សច្បង គ្មានសិស្សប្អូន ដូចក្រុមតារាដទៃទៀត ជាយូរមកហើយ។ រាល់ពេលដែលចូលរួម កម្មវិធីធំៗប្រចាំឆ្នាំម្ដងៗ BTS ក៏មានតែគ្នា ៧នាក់។ មិនត្រឹមតែគ្មានសិស្សច្បង ដែលមានកេរ្តិ៍ឈ្មោះ គ្មានសិស្សច្បងចាំជួយណែនាំ ថែមទាំងទទួលរងនូវការប្រមាថមើលងាយថា ជាក្រុមចម្រៀងដែលចេញមកពី ផលិតកម្មតូច គ្មានឈ្មោះល្បីថែមទៀតផង។

យ៉ាងណាមិញ ក្រុមអ្នកគាំទ្រទូទាំងពិភពលោក បានបង្ហាញថា ពួកគេពិតជារីករាយណាស់ ចំពោះវត្តមានរបស់ TXT ថែមទាំងបង្ហើបទៀតថា ចង់ឃើញសិស្សច្បងសិស្សប្អូនទាំង២នេះ សម្ដែងរួមគ្នានៅលើឆាក ថែមទៀតផង៕

ទស្សនារូបភាពជួបជុំគ្នារបស់ BTS និង TXT ខាងក្រោម ៖ 

រូបភាព BTS
រូបភាព BTS
រូបភាព TXT
រូបភាព TXT
រូបភាព BTS និង TXT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]