ថៃ៖ ក្រោយប្រកាសទំនាក់ទំនងជាង១ខែ ស្រាប់តែពេលនេះស្នេហាខុសវ័យ៥ឆ្នាំ រវាងតារាស្រី កញ្ញា Jazzy និង លោក​​​ Jaokhun បានប្រកាសខ្លួនថានៅទំនេរជាថ្មីម្ដងទៀត ដែលធ្វើឲ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។

យោងតាមរយៈការបង្ហោះរូបភាព អមនឹងសារខ្លីដែលបញ្ជាក់ប្រាប់ថាខ្លួនវិលមកទំនេរម្ដងទៀតនេះដែរ គឺបានបង្ហាញឲ្យដឹងពីការចែកផ្លូវគ្នាជាសាធារណៈ ខណៈទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរធ្លាប់មានព័ត៌មានល្បីថា មានការមិនពេញចិត្តពីម្ដាយរបស់តារាប្រុស លោក Jaokhun ថែមទៀតផង។

ជាមួយនឹងដំណឹងនេះដែរ បានធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្រគូស្នេហ៍មួយគូនេះ មានការសោកស្ដាយជាខ្លាំង បើទោះបីជាពេលនេះ នៅមិនទាន់ដឹងថាការពិតនៃការប្រកាសចែកផ្លូវគ្នារបស់គូសង្សារមួយគូនេះ ដោយសារតែមូលហេតុអ្វីឲ្យច្បាស់លាស់នៅឡើយទេ៕

Jaokhun
Jaokhun
Jazzy
Jazzy
សាររបស់ Jaokhun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]