ភ្នំពេញ៖ ប្រិយមិត្តជាច្រើនច្បាស់ជាបានជ្រាបហើយថា កាលពីមួយឆ្នាំមុននេះ តារាសម្តែងប្រុសដ៏មានប្រជាប្រិយភាពលោកយូ ឌីស្កូ បានធ្លាក់ខ្លួនឈឺជាទម្ងន់ ជាមួយនឹងស្ថានភាពយ៉ាងលំបាក រូបរាងស្គមខ្លាំងដោយសារតែត្រូវខូចក្រលៀន ត្រូវការផ្លាស់ប្តូរជាបន្ទាន់។

បន្ទាប់ពីបានធ្វើការផ្លាស់ប្តូរ ដែលបានថវិកាបានមកពីមហាជនជាច្រើនបានជួយម្នាក់បន្តិច ដើម្បីឲ្យលោកជាសះស្បើយឡើងវិញ បានសម្រេច ឃើញថាបណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបនៅក្នុងចិត្តយ៉ាងខ្លាំង នៅពេលដែលលោកបានជាពីជំងឺដ៏សាហាវមួយនេះ ដោយប្រៀបដូចជាបានរស់មានជីវិតម្តងទៀតយ៉ាងដូច្នោះ។

មកទល់នឹងពេលនេះដែរ រយៈពេលជិត១ឆ្នាំហើយ ដែលតារាប្រុសរូបនេះមានជំងឺដ៏អាក្រក់មួយនេះ។ តែពេលនេះដែរ ក្រោយពីឆ្លងកាត់ការវះកាត់យ៉ាងជោគជ័យ លោកក៏បានបង្ហាញមុខនៅក្នុងកម្មវិធី ជួបជុំតារាជាច្រើនកាលពីពេលថ្មីៗនេះ ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង។

ដោយក្នុងនោះឃើញថាមុខមាត់របស់លោក ប្រែជាស្រស់សង្ហាជាងមុន មានសាច់មានឈាមជាងមុខ រីឯក៏ស្នាមញញឹមក៏ស្រស់ស្រាយ មិនដូចកាលពីឆ្នាមុននោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោកយូ ឌីស្កូ កាលពីមុន
លោកយូ ឌីស្កូ កាលពីធ្លាក់ខ្លួនឈឺ
លោកយូ ឌីស្កូ កាលពីធ្លាក់ខ្លួនឈឺ
លោកយូ ឌីស្កូ កាលពីធ្លាក់ខ្លួនឈឺ
លោកយូ ឌីស្កូ កាលពីធ្លាក់ខ្លួនឈឺ
លោកយូ ឌីស្កូ នាពេលនេះ
លោកយូ ឌីស្កូ នាពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូ ឌីស្កូ