កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ ផលិតកម្ម YG បានធ្វើឲ្យអ្នកគាំទ្រអតីតសមាជិកក្រុម 2NE1 ក្តៅចិត្តមិនតិចនាក់នោះទេ ក្រោយពីផលិតកម្មនេះបានចេញសេចក្តីប្រកាសថា អតីតសមាជិក 2NE1 នាង Sandara Park មិនបានចូលរួមសម្តែងលើឆាក សម្រាប់ Comeback Stage ក្នុងបទថ្មី ជាមួយ Park Bom នោះទេ។

យ៉ាងណាមិញ សម្រាប់ Park Bom នាងនឹងត្រូវបង្ហាញមុខ ក្នុងកម្មវិធី M! Countdown នាអាទិត្យក្រោយនេះហើយ ជាមួយបទ “Spring” ក្រោយពីមិនបានបង្ហាញមុខលើឆាកអស់រយៈពេល៤ឆ្នាំ។

ក៏ប៉ុន្តែអ្នកគាំទ្រ បានផ្ទុះចម្ងល់ថា តើអ្នកណានឹងត្រូវច្រៀងឃ្លារបស់ Sandara បើនាងមិនត្រូវបានផលិតកម្មអនុញ្ញាតឲ្យឡើងឆាកតន្ត្រី ជាមួយ Park Bom ផងនោះ។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រនៅតែទន្ទឹងរង់ចាំមើលថា តើ Comeback Stage របស់ Park Bom នឹងទៅជាយ៉ាងណា នៅថ្ងៃទី១៤ខាងមុខ នេះ ជាមួយបទចម្រៀងថ្មីរបស់នាង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Sandara Park
Park Bom
Sandara និង Park Bom
Sandara និង Park Bom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]