ថៃ៖ ចាប់តាំងពី តារាសម្តែងស្រីនាង Noey Chotika បានរៀបការ និងសាងជីវិតគ្រួសាររួចមក រូបនាង ក៏បានចាកចេញពីសិល្បៈ លែងសម្តែងតទៅទៀត ព្រោះនាងរវល់នឹងការមើលថែកូនតូច ដូច្នេះ មិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការចូលសិល្បៈប៉ុន្មានទេ។

កាលពីម្សិលមិញនេះដែរ តារាស្រីរូបនេះ ក៏បានបង្ហាញនូវរូបថតប៉ុន្មានសន្លឹក នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងថ្ងៃពិសេសរបស់នាង ជាមួយស្វាមី គម្រប់​ខួបក្តីស្រលាញ់ រយៈពេលបាន១០ឆ្នាំ។

ឆ្នាំនេះ រូបនាង បានសម្រេចចិត្តធ្វើកម្មវិធីមួយនេះ នៅឯភូមិគ្រឹះរបស់នាងផ្ទាល់ ខុសពីឆ្នាំមុនៗ ព្រោះនាងគិតថា នាងមិនចង់ធ្វើធំដុំ ឬចំណាយលុយច្រើន គ្រាន់តែធ្វើនៅផ្ទះ ក៏មានសុភមង្គលដែរ។ ជាមួយនោះដែរ Noey Chotika ទទួលបានបាច់ផ្កាដ៏ធំ និងនំខេក ពីស្វាមី ជាមួយនឹងការរៀបចំ យ៉ាងប្រណីតសម្រាប់នាង។ 

គួរបញ្ជាក់ផងដែរ Noey បានទាក់ទងនឹង ហាយសូរ Arm ច្រើនឆ្នាំ តែពេលដំបូង នាងមិនទាន់បានទម្លាយនោះទេ រហូតដល់ឆ្នាំ ២០១៥ ពួកគេក៏បានប្រកាស ពីក្តីស្រលាញ់របស់ពួកគេ ជាសាធារណៈ។ ដោយសារតែ កាន់តែយល់ចិត្តគ្នាខ្លាំង នៅក្នុងឆ្នាំ២០១៦ អ្នកទាំងពីរ បានចូលរោងការតាមប្រពៃណីជាមួយគ្នា នៅក្នុងការរៀបចំ ប្រកបទៅដោយភាពអធិកអធម។ ជាពិសេស នៅឆ្នាំ២០១៧ រូបនាង ក៏ទទួលបានកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ ដែលកាន់តែធ្វើឲ្យ ជីវិតគ្រួសាររបស់នាង កាន់តែមានក្តីសុខជាងមុនទៅទៀត៕

Noey Chotika
Noey Chotika
Noey Chotika
Noey Chotika និងគ្រួសារ
កម្មវិធីគម្រប់ខួប១០ឆ្នាំ​នៃក្តីស្រលាញ់គ្នា
កម្មវិធីគម្រប់ខួប១០ឆ្នាំ​នៃក្តីស្រលាញ់គ្នា
កម្មវិធីគម្រប់ខួប១០ឆ្នាំ​នៃក្តីស្រលាញ់គ្នា
កម្មវិធីគម្រប់ខួប១០ឆ្នាំ​នៃក្តីស្រលាញ់គ្នា
កម្មវិធីគម្រប់ខួប១០ឆ្នាំ​នៃក្តីស្រលាញ់គ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]