ទើបតែដើមឆ្នាំ២០១៩សោះ មានផលិតផលទូរស័ព្ទជាច្រើន បាននាំគ្នាបង្អួតរាង និង បង្ហាញឥន្ធិពលរបស់ពួកគេមកកាន់អ្នកប្រើប្រាស់ សឹងតែគ្រប់ទីន្លែង។

តើទូរស័ព្ទម៉ូឌែលមួយណា ដែលជាចំណង់ចំណូលចិត្តរបស់អ្នកក្នុងឆ្នាំ២០១៩នេះ ? ពណ៌ស្អាត ? សាកថ្មឆាប់ពេញ ? ទំហំ Ram ធំ? ឬ ក៏ថតរូបស្អាតទៅ?។ 

កាលពីដើមខែកុម្ភៈនេះ S10 របស់ ស្មាតហ្វូន Samsung បានផ្ទុះឡើង ដែលធ្វើឲ្យអ្នកប្រើប្រាស់មាន ភាពរំជើបរំជួល និងនិយាយបន្តៗគ្នាថាជាទូរស័ព្ទដែលមានរូបរាងស្អាត និង មានអេក្រង់ AMOLED ក្នុងថាមវន្តជាសមាសធាតុធ្វើតេស្តអេក្រង់របស់អ្នកជំនាញមិនធ្លាប់មានពីមុនមក។

Samsung

មិនតែប៉ុណ្ណោះស្មាតហ្វូន OnePlus និងស្មាតហ្វូនរបសឮ Sony ក៏មិនធម្មតាដែរ ជាពិសេសគឺអ្នក ជំនាន់ក្រោយរបស់វាគឺ Sony Experia 1 ដែលជាម៉ូឌែលស្មាតហ្វូនជំនាន់ថ្មី ដែលមានការគាំទ្រច្រើនដែរ ព្រោះតែស្មាតហ្វូននេះបានព្យាយាមរចនាទាំងរូបរាង Software និង Hardware របស់ខ្លួនស្ទើរតែដូចទៅនឹងម៉ូឌែលល្បីៗផងដែរ។

Sony

តាមការស្ទាបស្ទង់មតិបានឲ្យដឹងថា អ្នកប្រើប្រាស់ខ្លះពេញចិត្តនឹងម៉ូឌែលថ្មីទាំងពីរ ព្រោះតែវាមានតម្លៃសមរម្យ សម្រាប់ជីវភាពរបស់ពួកគេ និង អាចប្រើប្រាស់ក្នុងការងារប្រចំាថ្ងៃបានយ៉ាងងាយស្រួលថែមទៀតផង។

មិនបណ្តោយពេលវេលាឲ្យនៅយូរឡើយស្រាប់តែនៅដើមខែមិនានេះ Brand ស្មាតហ្វូន ដែលទទួលបានការគំាទ្រពីសំណាក់ យុវវ័យ និង មនុស្សវ័យកណ្តាល យ៉ាងច្រើនសន្ធឹកសន្ធាប់ OPPO បានបង្ហាញវត្តមានកូនពៅត្រកូល F របស់ខ្លួនយ៉ាងសង្ហាមួយម៉ូឌែលទៀត នោះគឺ F11 Pro ដែលកាន់តែធ្វើឲ្យអ្នកប្រើប្រាស់កាន់តែឈ្លក់វង្វេងទាំងការរចនាLogo ផ្តេក ការចាក់ពណ៌ គឺមិនសរសើរមិនបាន ព្រោះ F11 Pro ដែលនឹងត្រៀមបង្ហាញខ្លួននាពេលនេះ បានរចនាឡើងដោយបំពាក់ កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយកម្រិត 48 MP មានកាមេរ៉ាមុខបង្កប់ខ្លួននៅចំណុចកណ្តាលស្របគ្នាតែម្តង។ ហើយអ្វីដែលកូនពៅ F11 Pro មួយម៉ូឌែលនេះបំពេញចិត្តអ្នកប្រើប្រាស់ ចង់បាននោះ គឺវាមានអេក្រង់លាតសន្ធឹងស្អាត គ្មានចន្លោះឆកដូចស៊េរី F មុនៗ មានបច្ចេកវិទ្យា Hyper Boost ជំនួយល្បឿន សម្រាប់អ្នកដែល និយមលេងហ្គេមអនឡាញ បែបសម័យទំនើបតែម្តង។

ចំណែកស្មាតហ្វូន iPhone វិញ ពេលនេះកំពុងសំងំលាក់ខ្លួន ចាំមើលដៃគូរប្រកួតប្រជែង របស់ខ្លួនបានធ្វើអ្វីខ្លះ ហើយការវាយលុកទីផ្សាររបស់ពួកគេដូម្តេចដែរ? ដោយក្រុមហ៊ុនស្មាតហ្វូននេះមិនសូវមានការព្រួយបារម្ភប៉ុន្មានទេ​ ចំពោះទីផ្សារលក់របស់ពួកគេ ព្រោះតែវា Brand ចាស់ទុំជាងគេ ហើយគ្រប់ម៉ូឌែលរបស់ iPhone ដែលបានកំណត់យកសម្រាប់ទីផ្សារទូរស័ព្ទម្តងៗតែងតែប្លែក និង មានតម្លៃខ្ពស់ៗទាំងអស់។

តើលោកអ្នកបានគិតឬនៅថានឹងជ្រើសរើសម៉ូឌែលមួយណា សម្រាប់ជីវិតប្រចាំថ្ងៃរបស់លោកអ្នក នៅឆ្នាំ២០១៩នេះ ?

F11 Pro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]