ខេត្តតាកែវ ៖ បើតាមចំលើយសារភាពរបស់ជនដៃដល់ជាឃាតករក្រោយចាប់ខ្លួនបាននិយាយថា «នៅពេលរូបគេនាំនារីខាងលើចូលទៅដេកក្នុងផ្ទះសំណាក់ «ប៉ាអុីម៉ាក់អ៊ុី» នោះ ក៏កើតការក្តៅក្រហាយដុតកម្លោចដល់បេះដូងរបស់គេ ខណៈដែលកំពុងរួមមេត្រីនោះ ក៏មានបុរសម្នាក់បានខលមករកនាង ហើយនាងក៏បានអោយខ្លួនបញ្ឈប់មួយភ្លេតសិន ធ្វើឱ្យរូបគេបានខឹងយ៉ាងខ្លាំង ក៏ចាប់មួល.កសម្លាប់តែម្តងទៅ ។ ក្រោយពេលសម្លាប់នាងរួចហើយ ខ្លួនក៏បានចុះមកក្រោម ដោយប្រាប់សន្តិសុខថា ទៅទិញបបរមកញាំ តែរូបគេ ក៏បានជិះម៉ូតូមកផ្ទះបងប្អូនទាំងយប់ រួចប៉ូលិសក៏ស្រាវជ្រាវឃាត់ខ្លួនបាន» ។
ប៉ូលិសព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត កំពុងតែសួរចម្លើយបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់់ការតាមផ្លូវច្បាប់ ។
គួររំលឹកថា ជនសង្ស័យឈ្មោះ សុខ ចន្ទលីដា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានមុខរបរភ្នាក់ងារ ខាងឥណទានមួយកន្លែងក្នុងខេត្ត ។ រីឯនារីរងគ្រោះដែលត្រូវជននេះសម្លាប់ឈ្មោះ ឃិន ចិន្តា អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មានមុខរបរនារីបម្រើខារ៉ាអូខេជុំមិត្ត ។ នាងដេកស្លាប់ទាំងអាក្រាតកាយនៅក្នុងបន្ទប់ផ្ទះសំណាក់ «ប៉ាអ៊ីម៉ាក់អ៊ី» ហើយត្រូវប្រទះសព នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
សូមបញ្ជាក់ទៀតថា ការវែកមុខរកឃាតករនេះបាន គឺមកពីការឆែកមើលកាមេរ៉ាសុវត្ថិភាពទើបស្គាល់អត្តសញ្ញាណជននេះ ហើយតាមការស្រាវជ្រាវពីសំណាក់សមត្ថកិច្ច ដែលបានធ្វើការងារនេះ យ៉ាងដុតដៃដុតជើងក៏បានដឹងពីកន្លែងដែលជននេះលាក់ខ្លួននៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
អ្នកច្បាប់មួយរូបឱ្យដឹងថា ចំពោះឃាតករនេះ អាចប្រឈមនឹងការជាប់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ព្រោះថា ការសម្លាប់ដោយកំហឹងមួយឆាវ ។ ប៉ុន្តែបើមានគម្រោងគិតទុកជាមុនវិញ ជននេះ អាចប្រឈមនឹងការជាប់គុកមួយជីវិត ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]