បរទេស៖ យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា សព្វថ្ងៃនេះមនុស្សជាច្រើនក្នុងពិភពលោក កំពុងទទួលរងការរីកដុះដាលភាពឯកោក្នុងអារម្មណ៍យ៉ាងខ្លាំង។ ជាក់ស្តែង ក្នុងសហរដ្ឋអាមេរិក តួលេខបង្ហាញពីចំនួនមនុស្សគ្មានមិត្តភក្តិជិតស្និទ្ធបានកើនឡើង៣ដងច្រើនជាងឆ្នាំ១៩៨៥ និង ២០០៤ ទៅទៀត។

បើក្រឡេកមើលការរស់នៅរបស់ប្រជាជនអឺរ៉ុបវិញបានបង្ហាញថា មនុស្ស៥០ភាគរយដែលកំពុងរស់នៅក្នុងទីក្រុងប៉ារីស និង ៦០ភាគរយក្នុងទីក្រុង Stockholm ស្នាក់នៅក្នុងផ្ទះតែម្នាក់ឯង។ ចំណែកប្រជាជនក្នុងចក្រភពអង់គ្លេសដែលមានអាយុចាប់ពី៧៥ឆ្នាំឡើងទៅ កំពុងរស់នៅម្នាក់ឯងជាមួយភាពឯកោយ៉ាងខ្លាំង។ ពេលខ្លះ ពួកគេមិនបាននិយាយឆ្លើយឆ្លងគ្នាជាមួយនឹងមិត្តភក្តិ ឫញាតិមិត្តរបស់ខ្លួនអស់រយៈពេលជាច្រើនខែ។

យោងតាមការសិក្សាស្រាវជា្រវរបស់រាជរដ្ឋាភិបាលអង់គ្លេសបានបង្ហាញថា ភាពឯកោអាចបង្កជាជាតិពុលក្នុងខ្លួនប្រាណមនុស្សស្មើនឹងការជក់បារី ១៥ដើមក្នុងមួយថ្ងៃ។

រូបតំណាង

យោងតាមការអះអាងពីក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ភាពឯកោត្រូវបានគេចែកចេញជាបួនប្រភេទផ្សេងៗគ្នា ហើយបើអ្នកដែលកំពុងរងគ្រោះស្គាល់ពីភាពឯកោរបស់ខ្លួនច្បាស់ នោះពួកគេនឹងអាចគេចចេញពីវាបាន។

ប្រភេទនៃភាពឯកោទាំង៤ខាងលើនោះមានដូចជា៖

១. អារម្មណ៍ឯកោ ឬ Emotional Loneliness:

ជាទូទៅមនុស្សដែលមានអារម្មណ៍ឯកោនេះច្រើនមានមិត្តភក្តិជុំវិញខ្លួនច្រើន ប៉ុន្តែពួកគេមិនដែលមានអារម្មណ៍ថាក្នុងចំណោមមិត្តភក្តិទាំងអស់នោះ មានមនុស្សណាម្នាក់ដែលអាចយកធ្វើមិត្តជិតស្និទ្ធបានឡើយ។

២. ភាពឯកោក្នុងសង្គម ឬ Social Loneliness

មនុស្សដែលមានភាពឯកោក្នុងសង្គមច្រើនមានមិត្តភក្តិជិតស្និទ្ធម្នាក់ ឫ ពីរឡើងទៅ។ យ៉ាងណាមិញ ពួកគេតែងតែមានអារម្មណ៍ថាចំនួននេះមិនទាន់គ្រប់គ្រាន់ដើម្បីបំពេញចិត្តរបស់គេនៅឡើយ។

៣. ភាពឯកោក្នុងអារម្មណ៍និងសង្គម ឫ Social and emotional loneliness

មនុស្សដែលមានភាពឯកោនេះច្រើនតែមានអារម្មណ៍ថាពួកគេមិនទាន់មានការប្រាស្រ័យទំនាក់ទំនងគ្នាគ្រប់គ្រាន់ជាមួយនឹងមនុស្សដទៃក្នុងសង្គម។

៤. ភាពឯកោកម្រិតទាប ឫ Low Loneliness

ជាទូទៅ មនុស្សដែលមានភាពឯកោកម្រិតទាបឫធ្លាក់ចុះនេះមិនដែលមានអារម្មណ៍ថាពួកគេខ្វះមិត្តភក្តិឡើយ ប៉ុន្តែពួកគេនឹងតែមានអារម្មណ៍ថាឯកោជានិច្ច។

គួរបញ្ជាក់ថា មនុស្សដែលមានភាពឯកោក្នុងអារម្មណ៍ច្រើនទទួលរងការឈឺចាប់ច្រើនជាងមនុស្សដែលមានភាពឯកោក្នុងសង្គម។ ក្នុងពេលជាមួយគ្នានេះ អ្នកស្រាវជ្រាវក៏បានរកឃើញថា ជាទូទៅស្ត្រីច្រើនទទួលភាពឯកោក្នុងអារម្មណ៍ច្រើនជាងបុរស៕

មានវីដេអូនៅខាងក្រោម៖

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]