ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងនេះ តារាចម្រៀងជ្រកក្រោមផលិតកម្មផ្សេងគ្នា លោក ខាន់ ជេម មកពីផលិតកម្មសាន់ដេ និងកញ្ញា បាន មុន្នីល័ក្ខ មកពីផលិតកម្មរស្មីហង្សមាស បានចេញ MV បទចម្រៀងរាំវង់ ច្រៀងរួមគ្នា ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន។

យ៉ាងណាមិញ សម្រាប់បទចម្រៀងមួយបទនោះដែរ មានចំណងជើងថា “នាងដើរទូលក្អម” ដែលជាបទមរតកដើមរបស់លោកតា វ៉ា សូវី និងលោកយាយ រស់ សេរីសុទ្ធា។

តួយ៉ាង ទាំងនេះគឺជារឿងដែលប្លែកខ្លាំងមែនទែន ដែលតារាចម្រៀងពីរផលិតកម្មផ្សេងគ្នា បែរមកចាប់ដៃច្រៀងចម្រៀង និងចេញ MV រួមគ្នាបែបនេះ សម្រាប់អបអរពិធីចូលឆ្នាំខ្មែរ ដែលនឹងខិតជិតចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ទោះជាយ៉ាងណាក្តី បទចម្រៀងមួយបទនេះ បានទទួលការគាំទ្រពីសំណាក់ហ្វេនៗមិនតិចនាក់នោះទេ ព្រោះថាបទចម្រៀងនេះពិតជាពីរោះ ហើយសក្តិសមនឹងអ្នកទាំងពីរខ្លាំងមែនទែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

នាងដើរទូលក្អម
នាងដើរទូលក្អម
នាងដើរទូលក្អម
នាងដើរទូលក្អម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បាន មុន្នីល័ក្ខ