ថៃ៖ Preem Ranida គឺជាតារាស្រីវ័យក្មេងមួយរូប (២២ឆ្នាំ) ដែលមានទេពកោសល្យក្នុងការសម្តែង មិនចាញ់តារាស្រីដទៃ ខណៈដែលប្រជាប្រិយភាពក៏កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង និងការស្រលាញ់ចូលចិត្ត ពីសំណាក់អ្នកគាំទ្រផងដែរ។ 

ជាក់ស្តែង តាំងពីចូលប្រឡូកនៅក្នុងវិស័យសិល្បៈមក តារាស្រីរូបនេះមិនដែលលេចឮព័ត៌មានទាក់ទងនឹងរឿងស្នេហានោះទេ។

ប៉ុន្តែស្រាប់តែថ្មីៗនេះ ដោយយោងតាមបទសម្ភាសន៍មួយ Preem នាងក៏បានបើកចិត្តនិយាយពីទំនាក់ទំនងស្នេហារបស់ខ្លួនជាលើកដំបូងយ៉ាងដូច្នេះថា៖

«ពេលនេះខ្ញុំរៀនចប់ហើយ ក៏មានពេលច្រើនជាងមុនសម្រាប់គិតពីខ្លួនឯង និងរឿងស្នេហាដូចគ្នា។ ចំពោះចំណុចដែលធ្វើឲ្យខ្ញុំយល់ព្រមបើកចិត្តស្រលាញ់គាត់ ក៏ព្រោះតែពួកយើងទាំងពីរចេះយល់ពីគ្នាទៅវិញទៅមក ហើយអាចពិភាក្សាគ្នាបានគ្រប់រឿង ព្រោះពួកយើងធ្លាប់ជាមិត្តភក្តិនឹងគ្នាជាយូរមកហើយ និងជាសិស្សប្អូនសិស្សច្បង ពេលរៀននៅសាកលវិទ្យាល័យផងដែរ។ គាត់មិនមែនជាអ្នកសិល្បៈទេ តែគាត់បានធ្វើឲ្យខ្ញុំដឹងថា គាត់យល់ពីការងាររបស់ខ្ញុំ ហើយតែងតែផ្តល់កម្លាំងចិត្តដល់ខ្ញុំជានិច្ច។ ពួកខ្ញុំទាំងពីរមានទំនាក់ទំនងជាមួយគ្នាមិនទាន់បានយូរប៉ុន្មានទេ ទើបតែចាប់ផ្តើមនៅមុនពេលដែលខ្ញុំជិតរៀនចប់នេះឯង» ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី តារាស្រី Preem ក៏នៅតែមិនទាន់បង្ហាញរូបភាពជាមួយគូស្នេហ៍ជាសាធារណៈ ក៏ដូចជាអត្តសញ្ញាណពិតនៅឡើយនោះទេ៕ 

Preem Ranida
Preem Ranida
Preem Ranida
Preem Ranida
Preem Ranida
Preem Ranida

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]