ចិន៖ វីដេអូស្រែកដូចគេចាក់កជ្រូករបស់ប្រុសៗនៅស្រុកចិន កំពុងតែល្បីកក្រើកលើបណ្តាញសង្គម។

ឧបករណ៍ «Delivery Bars ឬ Childbirth Bars» គឺជាឧបករណ៍ម្យ៉ាងប្រើប្រាស់អេឡិចត្រូដដើម្បីរំញោចក្បាលពោះ ធ្វើឱ្យមានការកន្ត្រាក់ប្រៀបដូចជាស្រ្តីកំពុងតែសម្រាលកូនអីចឹង កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់បុរសៗជាច្រើននៅស្រុកចិន។

នៅពេលពួកគេសាកល្បងដាក់វាលើក្បាលពោះ ពួកគេនឹងយល់ពីអារម្មណ៍នៃភាពឈឺចាប់ក្នុងការបង្កើតកូនថា វាមិនស្រួលប៉ុន្មាននោះទេ។

ជាក់ស្តែង មានបុរសៗជាច្រើនបានសាកល្បងនូវឧបករណ៍មួយនេះ ហើយយើងអាចអាចសាកល្បងវាបាននៅក្នុងផ្សារទំនើបជាច្រើននៅស្រុកចិន។

ក្រោយមក បុរសៗជាច្រើននាក់ បានសាកល្បងនូវឧបករណ៍មួយនេះ ហើយភាគច្រើនពួកគេបានស្រែកយ៉ាងខ្លាំង ហើយអ្នកខ្លះបានស្រក់ទឹកភ្នែក និងរត់ទៅឱបប្រពន្ធ និងម្តាយរបស់ខ្លួនទៀត ព្រោះនៅទីបំផុត ពួកគេយល់ពីអារម្មណ៍បង្កើតកូនរបស់មនុស្សស្រី ថាវាឈឺចាប់ប៉ុនណា។

គួរបញ្ជាក់ផងដែរ ចំពោះមូលហេតុដែលគេបង្កើតឧបករណ៍មួយនេះឡើង យើងពុំទាន់ដឹងច្បាស់ប្រាកដនោះទេ៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបភាពបង្ហាញពីការឈឺចាប់របស់បុរសៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]