អង់គ្លេស៖  ខ្សែប្រយុទ្ធ Romelu Lukaku ទើបតែធ្វើបានសម្រេចក្នុងការតាមស្មើកំណត់ត្រាមួយរបស់ Cristiano Ronaldo ក្រោយពីរកបាន ២គ្រាប់ និងជួយឱ្យ Manchester United ទម្លាក់ PSG ក្នុងលទ្ធផល ៣-១។

Lukaku និងអ្នកចាំទី Buffon

ខ្សែប្រយុទ្ធ Lukaku បានបង្ហាញទម្រង់លេងដ៏អស្ចារ្យសាជាថ្មីម្តងទៀត សម្រាប់លោក Ole Solskjaer ក្នុងប៉ុន្មានប្រកួតក្រោយនេះ។ Lukaku បានបំប៉ោងសំណាញ់ទីក្រុម PSG ត្រឹមតែ ២នាទីប៉ុណ្ណោះក្រោយការប្រកួតចាប់ផ្តើម និងបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៣០។ គ្រាប់បាល់ ២គ្រាប់យប់មិញនេះ បានតាមស្មើកំណត់ត្រាមួយរបស់ Ronaldo កាលនៅ Man UTD គឺកំណត់ត្រាកីឡាករដែលអាចរកគ្រាប់បាល់បាន ២គ្រាប់ជាប់ៗគ្នា៣ប្រកួត។ Lukaka រកបាន ៦គ្រាប់ហើយសម្រាប់ Man UTD ក្នុងការបង្ហាញខ្លួន ៣ប្រកួតកន្លងមក ដោយរកបាន ២គ្រាប់ពេលប៉ះ Crystal Palace, ២គ្រាប់ពេលប៉ះ Southampon និង២គ្រាប់បន្ថែមពេលប៉ះ PSG។

Cristiano Ronaldo

គួររម្លឹកថា កាលពីខែធ្នូ ឆ្នាំ២០០៦ Ronaldo បានរកស៊ុតចូល ២គ្រាប់ ៣ប្រកួតជាប់គ្នាដូចនេះដែរគឺ ២គ្រាប់ទល់នឹង Aston Villa , ២គ្រាប់ទល់នឹង Wigan និង ២គ្រាប់ទល់នឹង Reading៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]