ភ្នំពេញ៖  សម្រាប់ថ្ងៃ៨ មីនា ដែលជាថ្ងៃទិវាសិទ្ធនារីអន្តរជាតិនេះ តារាចម្រៀងជើងចាស់ លោក សាន​ ផានិត បានបញ្ចេញបទចម្រៀងមួយបទ បែបមនោសញ្ចេតនា ដែលមានចំណងជើងថា «យ៉ាងណាបើបងស្នេហ៍អូនយ៉ាងនេះ»  ដែលបទនេះផ្ទាល់ត្រូវបានអ្នកគាំទ្រជាច្រើន កោតសរសើរពីអត្ថន័យ​ល្អ ព្រោះឱ្យតម្លៃនារី ត្រង់ថាស្រឡាញ់ចាប់ចិត្តស្នេហាហើយ ឱ្យចាស់ទុំចូលស្តីដណ្តឹងតាមគន្លងប្រពៃណីខ្មែរ។

ជាក់ស្តែងណាស់ បទ «យ៉ាងណាបើបងស្នេហ៍អូនយ៉ាងនេះ» របស់លោក សាន ផានិតនេះ កំពុងតែត្រូវបានអ្នកគាំទ្រនារីជាច្រើន រីករាយសណ្តាប់ និងធ្វើការចែករំលែកពេញបណ្តាញសង្គម ព្រោះចេញចំថ្ងៃ ទិវាសិទ្ធនារីអន្តរជាតិ និងមានអត្ថន័យលើកតម្លៃនារី ជាពិសេស គឺលង់លក់នឹងទឹកដមសំនៀង ដ៏ពីរោះរបស់តារាជើងចាស់រូបនេះតែម្តង។ បទនេះបានបង្កើតជាសារមួយ សម្រាប់មិត្តបុរសទាំងឡាយ ពេលស្រឡាញ់នារីណាម្នាក់ ត្រូវឱ្យប្រាកដ និងឱ្យតម្លៃនារី តាមរយៈការឱ្យចាស់ទុំចូលស្តីដណ្តឹងតាមប្រពៃណីខ្មែរ។

ចង់ដឹងយ៉ាងណា សូមរីករាយសណ្តាប់បទថ្មីនេះ ដូចតទៅ និងធ្វើការចែករំលែកទាំងអស់គ្នា ដើម្បីឱ្យមិត្តបុរសៗ យកអត្ថន័យក្នុងបទនេះជាគំរូ៖

លោក សាន​ ផានិត
លោក សាន​ ផានិត
លោក សាន​ ផានិត
លោក សាន​ ផានិត និងមិត្ដរួមសិល្បៈ
លោក សាន​ ផានិត និងមិត្ដរួមសិល្បៈ
លោក សាន​ ផានិត និងមិត្ដរួមសិល្បៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត