ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រីជើងចាស់វស្សាអ្នកនាង ចន ច័ន្ទលក្ខិណា ដែលបច្ចុប្បន្នក៏មានមុខងារជា ប្រធានសមាគមន៍សិល្បៈខ្មែរ បានបង្ហោះសាររៀបរាប់ទម្លាយពីអារម្មណ៍ពិតរបស់ខ្លួន អមមកជាមួយនឹងរូបថតស្អាតៗមិនប៉ុន្មានសន្លឹក របសពិធីការីនីឆ្នើម ចាន់ កែវនិមល ផងដែរ។

យ៉ាងណាមិញ នៅក្នុងអត្ថន័យសារនោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេររៀបរាប់ទាំងចិត្តរំភើបថា៖

«លើកទីមួយដែលខ្ញុំទំនាក់ទំនងការងារជាមួយគាត់ គាត់ពិតជាគួរឲ្យគោរព មិនសរសើរពីអត្តចរិតធ្វើការរបស់គាត់មិនបាន មិនប្រកាន់ថាមានការរាំងស្ទះប្រព័ន្ធការងារផ្លាស់ប្តូរភ្លាមៗ ឬយ៉ាងណាទេ គឺនៅតែទន់ភ្លន់ ញញឹម មិនខឹង ហើយធ្វើការបានរលូនល្អ ប្រកបដោយភាពមេត្តា និងអធ្យាស្រ័យទៀត។ ពិតជាគួរអោយគោរពណាស់ អរគុណសំរាប់ការងារម្សិលមិញណាអូន។ គាត់សក្តិសមជាពិធីការនីលំដាប់កំពូលមែន ជាពិសេសអត្តចរិតធ្វើការរបស់គាត់» ។

មិនថាយ៉ាងណា នេះមិនមែនជាលើកទីមួយនោះទេ ដែលពិធីការីនីពោរពេញទៅដោយវិជ្ជាជីវៈ អ្នកនាង ចាន់ កែវនិមល ទទួលបានការកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់មហាជន ក៏ដូចជាមិត្តរួមសិល្បៈ និងម្ចាស់រៀបចំកម្មវិធីផ្សេងៗ ដោយសារតែអ្នកនាងមិនមែនត្រឹមតែជាពិធិការីនី ដែលមានសំនួនវោហារយ៉ាងប៉ិនប្រសប់តែប៉ុណ្ណោះនោះទេ ប៉ុន្តែអ្នកនាងថែមទាំងមានអត្តចរិតថ្លៃថ្នូរ ប្រកបទៅដោយក្រមសីលធម៌ ក្នុងនាមជាពិធីការីនីគួរឲ្យគោរព និងថែមទាំងមានទំនួលខុសត្រូវខ្ពស់ក្នុងការងារថែមទៀតផង។

តួយ៉ាង ទាំងនេះហើយមិនចម្លែកនោះទេ ដែលតារាសម្តែងស្រីជើងចាស់វស្សាប្រឡូកសិល្បៈជិត ២០ឆ្នាំ ដូចជា ចន ច័ន្ទលក្ខិណា លាន់មាត់សរសើរយ៉ាងអស់ពីចិត្តចំពោះពិធីការីនីស្រីរូបនេះ រហូតដល់ថ្នាក់ហៅអ្នកនាង ចាន់ កែវនិមល ថា ជាពិធីការីនីលំដាប់កំពូលថែមទៀតផង៕  

តារាសម្តែងស្រី ចន ច័ន្ទលក្ខិណា
តារាសម្តែងស្រី ចន ច័ន្ទលក្ខិណា
តារាសម្តែងស្រី ចន ច័ន្ទលក្ខិណា
ពិធីការីនី ចាន់ កែវនិមល
ពិធីការីនី ចាន់ កែវនិមល
ពិធីការីនី ចាន់ កែវនិមល
ពិធីការីនី ចាន់ កែវនិមល
ពិធីការីនី ចាន់ កែវនិមល
ពិធីការីនី ចាន់ កែវនិមល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល