បរទេស៖ កាលពីថ្មីៗនេះ សមាជិកក្រុមនារីកូរ៉េ SNSD នាង Tiffany បានធ្វើ Showcase Tour របស់ខ្លួន ដែលមានឈ្មោះថា Lips On Lips Tour នៅលើទឹកដីសហរដ្ឋអាមេរិកក្នុងរដ្ឋមួយចំនួន។

យ៉ាងណាមិញ ខណៈពេលកំពុងធ្វើការប្រគំតន្ត្រីរបស់នាង Tiffany ស្រាប់តែកើតមានបញ្ហាបន្តិចបន្ដួចក្នុងកម្មវិធី ដោយមានអ្នកគាំទ្រម្នាក់ បានដួលសន្លប់បាត់បង់ស្មារតី។

ក្នុងនោះដែរ មិនបង្អង់យូរ ខណៈពេលនៅលើឆាក នាង Tiffany បានធ្វើរឿងមួយគួរឲ្យសរសើរខ្លាំងមែនទែន ដោយរូបនាងបានហុចទឹកពីលើឆាក ឲ្យអ្នកគាំទ្ររបស់ខ្លួន ហើយនាងថែមទាំងនិយាយថា នាងនឹងទៅមើលរូបលោកនៅពេលដែលបញ្ចប់កម្មវិធីផងដែរ។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជារឿងដ៏រំភើបនឹកស្មានមិនដល់មួយ សម្រាប់អ្នកគាំទ្រដែលដួលសន្លប់រូបនោះ ព្រោះមិននឹកស្មានថា លោកអាចមានឱកាស ជួបផ្ទាល់ជាមួយតារាល្បីដោយសារតែបញ្ហាបែបនេះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖  

Tiffany
Tiffany
Tiffany
សកម្មភាព Tiffany នៅលើឆាក
សកម្មភាព Tiffany នៅលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]