ប្រេស៊ីល៖ ថ្មីៗនេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់វេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum បានបង្ហាញពីការបង្កើតពន្ធនាគារមួយកន្លែងក្នុងប្រទេសប្រេស៊ីល ដែលផ្តល់សិទ្ធិឲ្យអ្នកទោសទាំងអស់រក្សាទុកនូវកូនសោរទ្វារគុកតាមបន្ទប់របស់ពួកគេរៀងៗខ្លួន។

មិនតែប៉ុណ្ណោះ ពន្ធនាគារមួយនេះក៏មិនមានដាក់សន្តិសុខ ឫ កម្លាំងសមត្ថកិច្ចឲ្យយាមប្រចាំការដែរ។ វាប្រៀបបីដូចជាកន្លែងលុតដំជីវិតសាជាថ្មីអីចឹង នៅពេលដែលក្រុមឧក្រិដ្ឋជនត្រូវបានគេបញ្ជូនមកទីនេះ ព្រោះពួកគេនឹងមានឱកាសបានរៀនសូត្រ ធ្វើការ និង រកជំនាញផ្សេងៗតាមចំណូលចិត្តរបស់គេក្នុងអំឡុងពេលស្នាក់នៅក្នុងគុកនេះ។

ហើយពួកគេនឹងមានលទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតមុខរបរ ឫ រកការងារធ្វើក្រោយចេញពីពន្ធនាគារវិញ។ នៅពេលចប់វគ្គបណ្តុះបណ្តាលនេះចប់ អ្នកទោសទាំងអស់នឹងចាប់ផ្តើមមានទំនួលខុសត្រូវលើកិច្ចការរបស់ខ្លួន និងការជឿជាក់គ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា ប្រេស៊ីលជាប់ចំណាត់ថ្នាក់ប្រទេសលេខ៤ក្នុងពិភពលោក ដែលមានអត្រាប្រជាជនជាប់ពន្ធនាគារច្រើនបំផុត។ ឥឡូវនេះ ពន្ធនាគារប្រហែលជា៥០កន្លែងក្នុងប្រទេសប្រេស៊ីលបានផ្លាស់ប្តូរមកប្រើវិធីសាស្ត្រនេះអស់ហើយ ព្រោះវាងាយស្រួលក្នុងការគ្រប់គ្រងអ្នកទោស ក៏ដូចជាជួយកាត់បន្ថយករណីឃាតកម្មដែរ។ គួរបន្តថា ពន្ធនាគារនេះត្រូវបានបង្កើតនិងសម្រិតសម្រាំងឡើងដោយលោក Valdeci Ferreira ដែលជាអតីតគ្រូបង្រៀនម្នាក់ក្នុងប្រទេសប្រេស៊ីល៕  

មានវីដេអូនៅខាងក្រោម៖

អ្នកទោសដែលជាប់ក្នុងពន្ធនាគារខាងលើ
អ្នកទោសដែលជាប់ក្នុងពន្ធនាគារខាងលើ
អ្នកទោសដែលជាប់ក្នុងពន្ធនាគារខាងលើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]