តៃវ៉ាន់៖ អ្នកនាង Ruo Yan ជាសមាជិកជនជាតិភាគតិចរស់នៅលើកោះតៃវ៉ាន់ កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង និងត្រូវបានមហាជនដាក់ងារថាជា «ព្រះនាងសាច់អាំង» ព្រោះតែសម្រស់ស្រស់ស្អាតរបស់នាង។

ភ្ញៀវម្នាក់បានបង្ហោះវីដេអូរបស់នាងចូលក្នុងបណ្តាញសង្គម ដោយវីដេអូនេះបានបង្ហាញឱ្យឃើញថា មានមនុស្សម្នាជាច្រើនបាននាំគ្នាទៅទិញសាច់អាំងនាងនៅលើផ្លូវ Alishan

ក្រោយមកវីដេអូនេះក៏ល្បីពេញបណ្តាញសង្គម ហើយអ្នកមានលេងអ៊ីនធើណេតម្នាក់ បានរកឃើញអត្តសញ្ញាណរបស់នាង។

ជាក់ស្តែងនាងមានអាយុ ៣៦ឆ្នាំ ធ្លាប់ធ្វើជាតារាបង្ហាញម៉ូត និងធ្លាប់សម្តែងសិល្បៈមួយចំនួន ហើយនាងរមែងជួយលក់សាច់អាំងឪពុកម្តាយនាងជានិច្ច។

គួរឱ្យដឹងផងដែរ អ្នកនាង Ruo មិនមែនជាមនុស្សតែម្នាក់ដែលមានភាពល្បីល្បាញ ដោយសារតែរូបសម្រស់នោះទេ។ ជាក់ស្តែងក៏ធ្លាប់មានប្រុសស្អាតលក់ទុរេន ស្រីស្អាតលក់ត្រី និងស្រីស្អាតលក់សាច់កាប់ដ៏ល្បីនៅចិនផងដែរ។

ដូច្នេះ វាបង្ហាញឱ្យយើងឃើញថា ការរកស៊ីជាពិសេសការលក់ដូរ រូបសម្រស់ក៏ជាកត្តាសំខាន់មួយផងដែរក្នុងការរកស៊ីឱ្យបានជោគជ័យ ព្រោះមនុស្សម្នារមែងចាប់អារម្មណ៍អ្នកលក់ដែលមានសម្រស់ស្រស់ស្អាត និងមានភាពទាក់ទាញ៕ 

ទស្សនារូបថតនិងវីដេអូខាងក្រោម៖

អ្នកនាង Ruo Yan
អ្នកនាង Ruo Yan
អ្នកនាង Ruo Yan
អ្នកនាង Ruo Yan
អ្នកនាង Ruo Yan
អ្នកនាង Ruo Yan
អ្នកនាង Ruo Yan
អ្នកនាង Ruo Yan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]