កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកគាំទ្ររបស់ V សមាជិកក្រុម BTS ដែលមានឈ្មោះថា Baidu Kim Taehyung Bar បានរៀបចំគម្រោងធំមួយ មានឈ្មោះថា The Road of Scenery ដើម្បីអបអរ ភាពជោគជ័យនៃបទចម្រៀងថ្មីរបស់ V មានចំណងជើង Scenery ដែលទទួលបានការគាំទ្រខ្លាំង នៅទូទាំងពិភពលោក។

គម្រោងនេះ ត្រូវបានរៀបចំឡើងក្នុងរយៈពេល ២សប្តាហ៍ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៩ ខែមីនា ដោយពួកគេបានដាក់តាំង រូបថតស្អាតៗរបស់ V នៅក្នុងអេក្រង់ធំដ៏ប្រណិតប្រវែង ១,៦ម៉ែត្រ ដាក់នៅពាសពេញដងផ្លូវមួយកន្លែង ដែលឆ្ពោះទៅកាន់ AsiaWorld Expo Arena ជាកន្លែងដែលមានភ្ញៀវទេសចរណ៍ឆ្លងកាត់ហូហែ ជាង ៣៥ លាននាក់ ជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ការដាក់តាំងបង្ហាញនេះ ក៏ធ្វើឡើងដើម្បីជាការស្វាគមន៍ ក្រុមចម្រៀង BTS ដ៏ល្បី ដែលនឹងធ្វើដំណើរមកកាន់ ទីក្រុងហុងកុង ក្នុងការប្រគំតន្រ្តីទេសចរណ៍របស់ខ្លួន នៅថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែមីនាខាងមុខនេះផងដែរ។

គម្រោងដ៏ធំនេះ ត្រូវបានចូលរួមដោយ ក្រុមអ្នកគាំទ្រដែលនៅជុំវិញពិភពលោក មានដូចជា ៖ ប្រទេសកូរ៉េ ចិន អាមេរិក ជប៉ុន អង់គ្លេស បារាំង និងប្រេស៊ីលជាដើម៕

ទស្សនារូបភាពខាងក្រោម៖ 

រូបភាព V
រូបភាព V
រូបភាព V
រូបភាព BTS
រូបភាព V
រូបភាព V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]